មន្ទីរពេទ្យ ហ្លួងម៉ែ ដែលក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកដ៏ធំនៅកម្ពុជា បានទទួលព្រះរាជអំណោយដ៏ឧត្តុងឧត្តម ថ្លៃថ្លាបំផុត របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

មន្ទីរពេទ្យ ហ្លួងម៉ែ ដែលនឹងក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក បានទទួលព្រះរាជអំណោយដ៏ឧត្តុងឧត្តម ថ្លៃថ្លាបំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដល់មន្ទីរពេទ្យ ហ្លួងម៉ែ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដ៏សំខាន់ក្នុងការជួយប្រជារាស្រ្តខ្មែរដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្លួងម៉ែ ។

ព្រះរាជអំណោយដ៏ឧត្តុងឧត្តម ថ្លៃថ្លាបំផុត របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ រួមមាន÷
– ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាថវិកា ចំនួន ២០០,០០០ ដុល្លា
– ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាម៉ាស់ ចំនួន ១០,០០០ បន្ទះ
– ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាឱសថបុរាណចិន ចំនួន ១,០០០ ប្រអប់

ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យ ហ្លួងម៉ែ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះរាជហឫទ័យដ៍ឧត្តុងឧត្តម ថ្លៃថ្លា ខ្ពង់ខ្ពស់បំផុត របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសប្រទានដល់មន្ទីរពេទ្យ ហ្លួងម៉ែ ជាដរាបរៀងមក ៕


ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២