បុរសម្នាក់ស្រវឹងស្រាចាប់ឆ្កែ បម្រុងសម្លាប់ធ្វើម្ហូបដើម្បីក្លែមបន្ត បែរជាត្រូវឆ្កែខាំវិញ បណ្តាលឱ្យប្រកាច់បែកពពុះមាត់

ភ្នំពេញ​៖​ បុរសម្នាក់ផឹកស្រាស្រវឹងដើរទៅចាប់សត្វឆ្កែរបស់ខ្លួនបំណងកាប់ធ្វើម្ហូបបែរជាត្រូវសត្វឆ្កែនោះខាំវិញបណ្តាលឱ្យប្រកាច់បែកពពុះមាត់ត្រូវបានក្រុមកងសង្គ្រោះ៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់​ ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៣​ នៅភូមិពុទ្ទ្រា សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសាក់​ ផាន់ណារ៉ា​ អាយុ២២ឆ្នាំ​ ស្នាក់ភូមិកើត ហេតុខាងលើ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ បុរសម្នាក់នេះត្រូវសត្វឆ្កែខាំចំនួន៣ដងមកហើយ​ តែមិនដែលបានទៅមន្ទីរពេទ្យចាក់ថ្នាំការពារវ៉ាក់សាំម្តងណានោះឡើយ​ រហូតមកដល់ថ្ងៃកើតហេតុបន្ទាប់ពីផឹកស្រាស្រវឹងនឹកខឹងសត្វឆ្កែរបស់ខ្លួនដែលធ្លាប់ខាំក៏ដើរទៅចាប់បំណងវាយសម្លាប់កាប់ធ្វើម្ហូបដើម្បីក្លែមស្រាបន្តទៀត​ តែបែរជាសត្វឆ្កែនោះខាំវិញបណ្តាលឱ្យរបួសហើយក៏ប្រកាច់បែកបពុះមាត់តែម្តង។

បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋបាននាំគ្នាដេញវាយសម្លាប់សត្វឆ្កែនោះ​ចៀសវាងដើរខាំអ្នកភូមិតទៀត ហើយបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនឹងស្នើរសុំរថយន្តក្រុមកងសង្គ្រោះ៧១១​ នៃកងពលតូចលេខ៧០​ មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២