អាកាសយានដ្ឋានអន្តរជាតិតម្លៃ៣០០លានដុល្លារនឹងត្រូវសាងសង់នៅលើកោះរ៉ុង

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាប់ផ្តើមបើកការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ ដោយ ចំណាយពេលសាងសង់ ៥ ឆ្នាំ ក្នុងតម្លៃ ៣០០ លានដុល្លារសហរដ្ឋអាមេរិក។

អនុស្សរណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋាន អន្តរជាតិ កោះរ៉ុងនេះ បានត្រូវចុះហត្ថលេខា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (ប្រភេទ4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះនឹងត្រូវចំណាយថវិកា ប្រមាណជា ៣០០ លានដុល្លារ និងប្រើរយៈពេលក្នុងការសាងសង់ប្រមាណជា ៥ ឆ្នាំ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២