ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២,២៨លាននាក់ និងភ្ញៀវទេសចរជាតិជាង ១៣,៩៣លាននាក់

បើយោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍បានបង្ហាញឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណជា ២,២៨ លាននាក់ កើនឡើងចំនួន ១.០៥៩% បើធៀបនឹងឆ្នាំ២០២១។ ទេសចរផ្ទៃក្នុងរួមមាន៖ (១) ទេសចរជាតិប្រមាណជា ១៣,៩៣ លាននាក់ កើនឡើង ១៩៩% និង(២)ទេសចរបរទេសប្រមាណជា ១,៨៨ លាននាក់ កើនឡើង ៥៧២%។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ជើងហោះហើរអន្តរជាតិចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា សរុបមានចំនួន ១០.៩៣៨ ជើង (ឆ្នាំ២០២១ មាន ២.១៣៩ ជើង) ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN) មានចំនួន ៨.៧៤០ជើង, អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP)មានចំនួន ១.៧៣៨ ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)មានចំនួន ៤៦០ ជើង។

ក្នុងនោះភ្ញៀវទេសចរលំដាប់កំពូលទាំង ១០ប្រទេស (Top 10) រួមមាន៖ ថៃ (៨៥៣.៣៧៦នាក់), វៀតណាម (៤៦៣.៩៩៥នាក់),ចិន (១០៦.៨៧៥នាក់), សហរដ្ឋអាមេរិក (៩៣.៣៨៦នាក់), ឡាវ (៩២.៦០៩នាក់), ឥណ្ឌូនេស៊ី (៧៥.៦៥៣នាក់), កូរ៉េ (៦៤.០៤០នាក់) បារាំង (៥៦.៥០៩នាក់) ម៉ាឡេស៊ី (៥៣.១២៣នាក់) និងអង់គ្លេស (៤៤.១២៣នាក់)៕

     

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២