សម្តេចក្រឡាហោម​ ស​ ខេង​ ៖​ សមត្ថកិច្ចកម្ពុជា បានទទួលពាក្យបណ្តឹង៧០៧ករណី និងឃាត់ខ្លួនជនបរទេសបានចំនួន១២០នាក់

សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបញ្ជាក់ថា​ សមត្ថកិច្ចកម្ពុជា បានទទួលព័ត៌មាន និងពាក្យបណ្តឹងនានាចំនួន ៧០៧ករណី បានស្រាវជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១.០៤៥នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បី​ចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើស​ចំនួន ០៥ក្រុមហ៊ុន ព្រមទាំងផ្អាកអាជីវកម្ម និងបន្តស្រាវជ្រាវ ០៤ក្រុមហ៊ុន។ ក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។ការបញ្ជាក់បែបនេះ​ ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅសណ្ឋាគារភ្នំពេញ​ កាលពីព្រឹកថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២៣។

សម្តេចក្រឡាហោម​ ស​ ខេង​ បានបញ្ជាក់ថា​ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកយុទ្ធនាការ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយតម្លាភាព មានការចូលរួម និងគណនេយ្យភាព ដោយបើកចំហរឱ្យសាមីខ្លួន ក្រុមគ្រួសារ ឬអ្នកពាក់ព័ន្ធនានាដែលអះអាងថាបានរងគ្រោះដោយអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ដើម្បីធ្វើការផ្តល់ព័ត៌មាន ឬប្តឹងតាមប្រព័ន្ធហ្វេសប៊ុករបស់ខ្ញុំ ឬតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រព័ន្ធទំនាក់ទំនងនានានៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមកទល់ពាក់កណ្តាលខែមករានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានទទួលព័ត៌មាន និងពាក្យបណ្តឹងនានាចំនួន ៧០៧ករណី បានស្រាវជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១.០៤៥នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បី​ចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើស​ចំនួន ០៥ក្រុមហ៊ុន ព្រមទាំងផ្អាកអាជីវកម្ម និងបន្តស្រាវជ្រាវ ០៤ក្រុមហ៊ុន។ ក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។

សម្តេចក្រឡាហោមបាមបន្តថា​ ឆ្លងតាមប្រតិបត្តិការ​ស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរមនុស្ស កងកម្លាំងមានសមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេសមួយចំនួន ត្រូវបានមេខ្យល់ មេខ្លោងនៅក្រៅប្រទេសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញឱ្យចូលមកធ្វើការ​ខុសច្បាប់នៅតាមទីតាំងល្បែងភ្នាល់អនឡាញខុសច្បាប់នានា ដែលភាគច្រើននៅខេត្តព្រះសីហនុ។

ដោយពិនិត្យឃើញភាពស្មុគស្មាញនៃល្បែងភ្នាល់អនឡាញខុសច្បាប់ និងការប្រើប្រាស់ពលកម្ម​បរទេសមិនស្របច្បាប់នៅតាមទីតាំងទាំងនោះ រាជរដ្ឋាភិបាល​បានសម្រេចរៀបចំនូវយន្តការ ២ ទៀត ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការស្រាវជ្រាវ​បង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយបានបង្កើតនូវក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ដែលដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងគណៈកម្មការអន្តរក្រសួងជំរុញនិងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ដែលដឹកនាំដោយ ឯកឧត្តម នៅ លក្ខណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សម្តេចបន្តថា​ ព្រមជាមួយនេះ ក្រសួងមហាផ្ទៃបានសហការ​ជាមួយក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសក្នុង​កាស៊ីណូដែលទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មស្របច្បាប់មួយនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានរកឃើញជនបរទេស ដែលធ្វើការ​នៅកាស៊ីណូនេះជាង ៣,៨០០នាក់ ក្នុងនោះមានតែ ៤៧០នាក់ប៉ុណ្ណោះ ដែលមាន​ប័ណ្ណការងារ និងសៀវភៅការងារត្រឹមត្រូវស្របច្បាប់៕

ដោយ៖ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២