ថោនបានបំបែកកំណត់ត្រាថ្មីមួយទៀតជូនគុនខ្មែរ ដោយមានអ្នកចូលទស្សនាការឡាយផ្ទាល់រហូតដល់ទៅជាង ៣៦២K

ភ្នំពេញ៖ ព្រឹត្តិការណ៍វើកប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ នាល្ងាចថ្ងៃទី១១ ខែកុម្ភ:នៅទីរួមខេត្តស្វាយរៀង ដែលរៀបចំដោយស្ថនីយ៍ទូរទស្សន៍ថោនបានសាងប្រវត្តិសាស្ត្រថ្មីមួយទៀតមិនធ្លាប់មានសម្រាប់ការប្រកួតប្រដាល់គុនខ្មែរ ដែលមានអ្នកចូលទស្សនាតាមការឡាយរហូតដល់ទៅ ៣៦២.៨K។

គូប្រកួតដែលធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង ហើយមានអ្នកចូលទស្សនាយ៉ាងច្រើនរហូតដល់៣៦២.៨Kនោះគឺជាការប្រកួតរវាងកីឡាករធឿន ធារ៉ា និងកីឡាករប្រដាល់ ធីតាហ្គោ (Thiago) ជនជាតិ ប្រេស៊ីល ដោយកីឡាករគុនខ្មែរធឿន ធារ៉ា បានប្រើក្បាច់គុនខ្មែរព្រះខ័នពុះសិលាទៅលើកីឡាករធីអាហ្គោ មិនអាចបន្តការប្រកួតបានគឺចប់ត្រឹមទឹកទី៤ ដោយសារតែមានការបែកធំពេក។

គូទាំងពីរនេះត្រូវបានចាត់ទុកថា ជាគូចាប់ចិត្តដល់មហាជនទាំងក្នុង និងក្រៅប្រទេសនឹងត្រូវប្រកួតស៊ីសាច់ហុតឈាមគ្នានៅលើសង្វៀន វើកប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ហើយម្ចាស់ខ្សែក្រវ៉ាត់IPCC Kun Khmer World Champion គឺបានទៅលើកីឡាករគុនខ្មែរធឿន ធារ៉ា ដែលជាកូនសិស្សរបស់លោកគ្រូអេភូថងអតីតស្តេចប្រដាល់ប្រចាំប្រទេសកម្ពុជា អ្វីដែលកាន់តែពិសេសទៅទៀតនោះ ការប្រកួតនេះក៏ទទួលបានការចាប់អារម្មណ៍នឹងចូលទស្សនាពីសំណាក់ប្រមុខរាជរដ្ខាភិបាលកម្ពុជាសម្តេចតេជោនាយករដ្ខមន្ត្រីផងដែរ។

សូមជម្រាបផងដែរថា ខ្សែក្រវ៉ាត់IPCC Kun Khmer World Championគឺជាការសហការជាមួយស្ថាប័នប្រដាល់ពិភពលោក ដែលមានសមាជិកចូលរួមក្នុងនោះរហូតដល់ទៅជាង៦០ប្រទេសនាំមកជូនដោយស្ថានីយ៍ទូរទស្សថោនបានសហការជាមួយក្រុមហ៊ុនជីពម៉ុងជាមួយស្ថាប័នពិភពលោក IPCC និងស្ថាប័នពិភពលោកផ្សេងៗទៀត ដោយបញ្ចូលជាមួយនឹងប្រដាល់ក្បាច់គុនខ្មែរ និងបង្កើតឲ្យមានការប្រកួតក្បាច់គុនខ្មែរ នៅតាមបណ្តាប្រទេសនានា។

ដោយឡែកមុនការប្រកួតកីឡាករ ធឿន ធារ៉ា បានជិះឧទ្ធម្ភាគចក្រ BELL 429 ដែលមានតម្លៃរហូតដល់ជាង 7,000,000$ ដើម្បីទៅប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក (IPCC Kun Khmer World Champions) ពីកីឡាករ Thiagoនៅទឹកដីនៃខេត្តស្វាយរៀងផងដែរ។

គួររំលឹកផងដែរថា មុនការប្រកួតស៊ីសាច់ហូតឈាមគ្នាលើសង្វៀន កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា និងកីឡាករប្រដាល់ ធីតាហ្គោ (Thiago) ជនជាតិ ប្រេស៊ីល បាននាំគ្នាចុះទៅចែកអំណោយដល់កុមារកំពា្រ ដើម្បីបង្កើតរូបភាពជាគំរូ ដ៏ល្អក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ «កីឡានាំមកនូវសាមគ្គីភាព» ៕

        

ដោយ៖វីកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២