កប៉ាល់​ទេសចរណ៍​ខ្នាតយក្ស​ដំបូង​គេ​​ ផលិតនៅក្នុងប្រទេស​ចិន​នឹង​ត្រូវ​ដាក់ឱ្យដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ

សៀងហៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈនេះថា នាវាទេសចរណ៍ខ្នាតធំដែលផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៣នេះ ជាមួយនឹងការសាងសង់បានជាង ៩១ភាគរយនោះ។ នេះតំបន់ពាណិជ្ជកម្មសេរីបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ។

យោងតាមក្រុមហ៊ុន China State Shipbuilding Corporation ដែលជាក្រុមហ៊ុនសាងសង់កប៉ាល់ធំជាងគេរបស់ប្រទេសនេះបានឱ្យដឹងថា ការងារផ្ទៃខាងក្រោយរបស់កប៉ាល់ ការងារខាងក្នុង និងការងារកែសម្រួលកំពុងដំណើរការក្នុងពេលដំណាលគ្នា ខណៈដែលអ្នកសាងសង់កប៉ាល់ក៏កំពុងសាងសង់កប៉ាល់ធំទីពីរដែលផលិតក្នុងស្រុក ដែលត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងខែសីហា ឆ្នាំ 2022 ។ នៅក្នុងសន្និសីទនេះផងដែរ អាជ្ញាធរក្រុងសៀងហៃបានចេញផ្សាយផែនការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍សម្រាប់តំបន់ Waigaoqiao ដែលមានវិធានការអំណោយផលចំនួន 20 ដែលពាក់ព័ន្ធនឹងការជំរុញការបង្កើតថ្មី ការទាក់ទាញទេពកោសល្យ និងការកសាងបរិយាកាសអាជីវកម្មដ៏ល្អ។

ទីក្រុងសៀងហៃមានគោលបំណងកសាងតំបន់នេះទៅជាចង្កោមឧស្សាហកម្មនាវាលំដាប់ថ្នាក់ពិភពលោកដែលមានប្រព័ន្ធឧស្សាហកម្មដែលបានកែតម្រូវ ការផលិតលំដាប់ខ្ពស់ឈានមុខគេលើពិភពលោក និងធនធានប្រើប្រាស់ប្រមូលផ្តុំនៅឆ្នាំ 2035 ។ លោក Zhao Feng អនុប្រធានការិយាល័យបាននិយាយថា នៅពេលអនាគត យើងនឹងកែលម្អបន្ថែមទៀតនូវខ្សែសង្វាក់ឧស្សាហកម្មដែលពាក់ព័ន្ធ និងពន្លឿនការប្រមូលផ្តុំនៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន និងផ្នែកនៃការកសាងនាវាទេសចរណ៍ និងប្រតិបត្តិការនាវាទេសចរណ៍” ។

ប្រទេសចិនបានបិទបញ្ចប់ឆ្នាំ 2022 ជាមួយនឹងលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅក្នុងវិស័យសាងសង់កប៉ាល់ ហើយបានរក្សាចំណែកដ៏ធំបំផុតនៃទីផ្សារពិភពលោកសម្រាប់រយៈពេល 13 ឆ្នាំជាប់គ្នា ជាមួយនឹងក្រុមហ៊ុនចំនួន 6 ជាប់ចំណាត់ថ្នាក់ក្នុងចំណោមសហគ្រាសផលិតកប៉ាល់កំពូលទាំង 10 របស់ពិភពលោក៕

ប្រែសម្រួលដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២