ជីវិតថ្លៃណាស់ ក្មេងស្រីម្នាក់នៅរស់រានមានជីវិតនៅក្នុងគំនរអាគារបាក់បែកបានរហូតដល់១០ថ្ងៃ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសទួរគី

ក្មេងស្រីជំទង់ម្នាក់ឈ្មោះ Aleyna Olmez នៅរស់រានមានជីវិតនៅក្នុងគំនរអាគារបាក់បែករយៈពេលរហូតដល់ទៅ 248 ម៉ោង បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កំណាចកាលពីសប្តាហ៍មុននៅប្រទេសទួរគី។

Aleyna Olmez មានអាយុ 17 ឆ្នាំត្រូវបានក្រុមអ្នកជួយសង្គ្រោះទាញចេញពីគំនរបាក់បែកនៅ Kahramanmaraş ដែលជាទីក្រុងភាគខាងត្បូងក្បែរចំណុចកណ្តាលនៃការរញ្ជួយដី។Aleyna បានរស់រានមានជីវិតរងរបួស និងនៅក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់រយៈពេល 10 ថ្ងៃ។

មនុស្សជាង 41,000 នាក់បានស្លាប់នៅក្នុងទីក្រុង Tukey និងប្រទេសជិតខាងស៊ីរី ដោយសារគ្រោះរញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ។ ប្រទេស​ទាំង​ពីរ​មិន​បាន​បង្ហាញ​ថា​ មានមនុស្ស​ប៉ុន្មាន​នាក់​កំពុង​បាត់​ខ្លួន​នៅ​ឡើយទេ។

Ali Akdogan អ្នកជីករ៉ែធ្យូងថ្មដែលបានចូលរួមក្នុងការជួយសង្គ្រោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ​យើង​បាន​ធ្វើ​ការ​នៅ​ទី​នេះ​ក្នុង​អគារ​នេះ​មួយ​សប្តាហ៍​ហើយ… យើង​សប្បាយ​ចិត្ត​គ្រប់​ពេល​ដែល​យើង​រក​ឃើញ​វត្ថុ​មាន​ជីវិត សូម្បី​តែសត្វ​ឆ្មា​ក៏​ដោយ។

ភ្លាមៗបន្ទាប់ពីការជួយសង្គ្រោះ ទាហានទួរគីបានបញ្ជាឱ្យមនុស្សចាកចេញពីកន្លែងកើតហេតុ ដោយសារតែក្រុមកំពុងស្វែងរកសាកសពដែលនឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ BBC

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២