ប្រទេសអ៊ីតាលីព្រមានពីហានិភ័យ ដែលអាចកើតមានចំពោះការកើនឡើងនៃកប៉ាល់រុស្ស៊ីនៅសមុទ្រមេឌីទែរ៉ាណេ

មេទ័ពជើងទឹករបស់ប្រទេសអ៊ីតាលីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា ការកើនឡើងនាពេលថ្មីៗនេះនៃចំនួនកប៉ាល់រុស្ស៊ីនៅសមុទ្រមេឌីទែរ៉ាណេបង្កហានិភ័យ ដែលអាចកើតមានឡើងចំពោះឧប្បត្តិហេតុនៅក្នុងតំបន់។នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

ផលប៉ះពាល់ភ្លាមៗទៅលើសន្តិសុខរបស់យើងនៃសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើងម្តងទៀតនៅលើសមុទ្រ ហើយជាការកើនឡើងគួរឱ្យចាប់អារម្មណ៍នៃចំនួនកងនាវារុស្ស៊ីនៅសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រខ្មៅ។ នេះបើតាមលោក Enrico Credendino នាយសេនាធិការកងទ័ពជើងទឹកបាននិយាយនៅទីក្រុងរ៉ូម។

លោកបានកត់សម្គាល់ឃើញថា ការកើនឡើងនៃចំនួនកប៉ាល់រុស្ស៊ីមិនគំរាមកំហែងដោយផ្ទាល់ដល់ទឹកដីជាតិអ៊ីតាលីទេ ប៉ុន្តែបានបន្ថែមថា វាបង្កើនភាពតានតឹង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ANSA បានរាយការណ៍។

លោកបានបន្ថែមថា “ហានិភ័យនៃឧបទ្ទវហេតុគឺអាចធ្វើទៅបាន ហើយនៅពេលដែលមានឧប្បត្តិហេតុនៃធម្មជាតិនេះ អ្នកមិនដឹងថាអ្នកអាចនឹងបញ្ចប់នៅទីណានោះទេ”។ លោក Credendino បានអះអាងថា រុស្ស៊ីក៏កំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងសមុទ្រ Ionian និងបង្កើនហានិភ័យនៃឧប្បត្តិហេតុនៅទីនោះផងដែរ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២