UN អំពាវនាវ​សុំ​ថវិកា ៤,៣ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​មនុស្ស​រាប់លាន​នាក់​នៅ​យេម៉ែន ​ដែលកំពុង​ហែកហួរ​ដោយ​សង្រ្គាម

អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនត្រូវការថវិកចំនួន4.3 ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីជួយប្រជាជនរាប់លាននាក់នៅក្នុងប្រទេសយេម៉ែនដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម។
ទីភ្នាក់ងារជំនួយត្រូវការប្រាក់ដើម្បីជួយប្រជាជនជាង 17 លាននាក់នៅក្នុងប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលអស់រយៈពេលប្រាំបីឆ្នាំមកហើយ។ 
ជម្លោះនេះ បានឆក់យកជីវិតមនុស្សរាប់សែននាក់ និងបានទម្លាក់ប្រទេសក្រីក្របំផុតនៅលើឧបទ្វីបអារ៉ាប់ ទៅជាសោកនាដកម្មមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ 
 
អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសយេម៉ែនក៏ស្ថិតនៅជួរមុខនៃវិបត្តិអាកាសធាតុផងដែរ ជាមួយនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងទឹកជំនន់គំរាមកំហែងដល់អាយុជីវិតមនុស្ស។ 
 
កាលពីឆ្នាំ 2015 ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍គាំទ្ររដ្ឋាភិបាល បន្ទាប់ពីក្រុមហ៊ូធីបានដណ្តើមកាន់កាប់រដ្ឋធានីសាណា និងតំបន់ជាច្រើននៃប្រទេស។ បទឈប់បាញ់ដែលបានចាប់ផ្តើមនៅថ្ងៃទី 2 ខែមេសាឆ្នាំមុនបានផុតកំណត់នៅថ្ងៃទី 2 ខែតុលា។ 
 
ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres ដែលនឹងចូលរួមសន្និសីទជាមួយម្ចាស់ជំនួយនៅថ្ងៃច័ន្ទនេះ នៅទីក្រុងហ្សឺណែវបាននិយាយថា សហគមន៍អន្តរជាតិមានអំណាច និងមធ្យោបាយដើម្បីបញ្ចប់វិបត្តិនេះ ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហើយវាចាប់ផ្តើមដោយការផ្ដល់មូលនិធិដល់ការអំពាវនាវរបស់យើងយ៉ាងពេញលេញ និងប្តេជ្ញាក្នុងការបញ្ចេញមូលនិធិឱ្យបានឆាប់រហ័ស" ។ 
 
កាលពីឆ្នាំមុន អង្គការសហប្រជាជាតិបានរៃអង្គាសប្រាក់បានជាង 2.2 ពាន់លានដុល្លារ ដើម្បីឱ្យភ្នាក់ងារផ្តល់ជំនួយបានជិត 11 លាននាក់នៅទូទាំងប្រទេសជារៀងរាល់ខែ៕
        
ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២