យ៉ាងហោចណាស់មនុស្ស ៣៨នាក់បានស្លា.ប់ ដោយសារឧបទ្ទវហេតុរថភ្លើងបុ.កគ្នានៅប្រទេសក្រិក

ប៉ូលីសក្រិកបានប្រាប់ CNN កាលពីថ្ងៃពុធម្សិលម៉ិញនេះថា អាជ្ញាធរក្រិកបានចាប់ខ្លួនអ្នកគ្រប់គ្រងស្ថានីយ៍រថភ្លើងក្នុងទីក្រុង Larissa កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងការបុករថភ្លើងដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន 36 នាក់បានស្លាប់។ អ្នកនាំពាក្យប៉ូលីសក្រិក Constantia Dimoglidou បាននិយាយថា បុរសអាយុ 59 ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយនាយកដ្ឋានប៉ូលីស Larissa ដែលជាផ្នែកមួយនៃការស៊ើបអង្កេតបឋមដែលបានធ្វើឡើងទាក់ទងនឹងការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ។

នាយកដ្ឋានប៉ូលីស Larissa បានប្រាប់ CNN ថា បុរសនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ហើយកំពុងត្រូវបានឃុំខ្លួននៅ Larissa ។ គាត់ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចំពោះមុខព្រះរាជអាជ្ញា។

ឧបទ្ទវហេតុរថភ្លើងបុកគ្នានេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារគឺរវាងរថភ្លើងដឹកអ្នកដំណើរជាង៣៥០នាក់ បុកជាមួយរថភ្លើងដឹកទំនិញនៅជិត Larissa ប្រទេសក្រិក៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២