គីរីវង់សុខសែនជ័យកាន់តែខ្លាំង ក្រោមការដឹកនាំរបស់គ្រូបង្វឹកសាប៊ូន វិនតា

ភ្នំពេញ៖ ក្រោមការដឹកនាំពីគ្រូបង្វឹកលោក សាប៊ូន វិនតា គិរីវង់សុខសែនជ័យបានប្រែក្លាយពីក្រុមមួយ ដែលក្រុមផ្សែងទៀតងាយស្រួលយកឈ្នះ មកក្លាយជាក្រុមដែលសមាជិកលីគខាប់ត្រូវប្រុងប្រយ័ត្នខ្ពស់ពេលប្រកួតប៉ះ ។

ដោយគិតត្រឹមសប្ដាហ៍ទី 3 នេះគិរីវង់សុខសែនជ័យពុំទាន់ស្គាល់ពាក្យថាចាញ់ទេ ពោលឆ្លងកាត់ការប្រកួតចំនួន 3 លើកគឺទទួលបាន 9  ពេញក្នុងនោះរួមមាន៖

សប្ដាហ៍ទី ១  គិរីវង់សុខសែនជ័យ  2-0 កោះកុងអេហ្វស៊ី

សប្ដាហ៍ទី ២  ព្រៃវែងអេហ្វស៊ី 1-2 គិរីវង់សុខសែនជ័យ

សប្ដាហ៍ទី ៣  គិរីវង់សុខសែនជ័យ  2-0 បឹងកេតអេហ្វស៊ី

សូមជម្រាបថា លោក សាប៊ូន វិនតា កើតថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩០ទីកន្លែងកំណើតនៅភ្នំពេញរស់នៅធំដឹងក្តីនៅខេត្តបន្ទាយមានជ័យ ការចាប់ផ្តើមជ្រើសរើសអាជីពនេះដំបូងខាងគ្រួសារមិនសូវគាំទ្រនេះទេ ព្រោះចង់ឱ្យក្លាយជាអ្នករកស៊ី ឬមន្ត្រីរាជការច្រើនជាង ហើយប្រឈមបញ្ហាមាតិជុំវិញក្នុងអាជីព ដោយសារយើងចាប់ផ្តើមអាជីពគ្រូបង្វឹកទាំងវ័យក្មេង ដែលក្នុងវ័យមួយអាចបន្តការលេងបាល់ទាត់បាន។ ។

លោកបានប្រាប់សារព័ត៌មានថោនញូថា ក្នុងអាជីពជាកីឡាករលោកចាប់ផ្តើមត្រឹមតែកីឡាករក្នុងខេត្តរយៈពេលខ្លី ដោយសារតែគ្រួសារមិនសូវគាំទ្រជំរុញទឹកចិត្តឱ្យចាប់យកអាជីពនេះ បន្ទាប់មកក៏បានចាប់ផ្តើមជ្រើសរើសផ្នែកដឹកនាំបង្ហាត់វិញ ដោយសារតែចំណង់ចំណូលចិត្តស្រលាញ់តាំងតែពីតូចចំពោះវិស័យកីឡាបាល់ទាត់មួយនេះ ហើយរូបលោកក៏ចាប់ផ្តើមរៀនវគ្គគ្រូបង្ហាត់លើកដំបូងនៅឆ្នាំ២០១០(អាយុ២០ឆ្នាំ)និងក្លាយជាគ្រូបង្ហាត់យុវជននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងឆ្នាំ២០១៣ក្លាយជាគ្រូបង្គោលយុវជនអាយុក្រោម១៣ឆ្នាំជម្រើសខេត្តបន្ទាយមានជ័យ (អធិរាជភ្នំស្វាយ) ហើយនៅឆ្នាំ២០១៦ក៏បានផ្លាស់ប្តូរមកចាប់ផ្តើមការងារលក្ខណៈអាជីពបាល់ទាត់លើកដំបូងជាមួយក្រុម Cambodia All Stars ជាគ្រូជំនួយរបស់លោកគ្រូប្រាក់សុវណ្ណារ៉ា និងបានជួយមួយរយៈខ្លីជាមួយក្លិបបឹងកេតផងដែរ មុនចាកចេញទៅកាន់សាលាបាល់ទាត់ជាតិបាទី ដែលជាទីកន្លែងធ្វើការរយៈពេលយូររហូតដល់៥ឆ្នាំ ជាមួយក្រុមយុវជន និងក្រុមការងារជម្រើសជាតិ មុនត្រលប់មកប្រលូកជាមួយក្លិបបាល់ទាត់អាជីពវិញ។

សមិទ្ធផលសំខាន់ៗក្នុងអាជីពបាល់ទាត់៖

១)បានចូលរួមការងារជាគ្រូជំនួយនៅសាលាបាល់ទាត់ជាតិបាទីក្នុងការបណ្តុះបណ្តាលយុវជនទេពកោសល្យជាច្រើនសម្រាប់បាល់ទាត់ជាតិក្នុងរយៈពេល៥ឆ្នាំ។

២)នៅឆ្នាំ២០១៦ជាគ្រូជំនួយក្នុងក្រុម Cambodian All Stars ដែលឈ្នះពានរង្វាន់មិត្តភាពអន្តរជាតិបីជាប់គ្នាជាប្រវត្តិសាស្រ្តដំបូងជាមួយក្រុម Buriram United , Moungthong, Lao All Stars ។

៣)នៅឆ្នាំ២០១៩ជាគ្រូជំនួយក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំជួយបង្កើតប្រវត្តិសាស្រ្តឈ្នះយុវជនប្រទេសថៃ និងវៀតណាមហើយបានឡើងទៅវគ្គបន្ទាប់ក្នុងព្រឹត្តិការណ៍ AFC U19 Uzbekistan 2020ផងដែរ។

៤)នៅឆ្នាំ២០១៩  ជាគ្រូជំនួយឈុតធំលើកដំបូងក្រោមការដឹកនាំរបស់លោកFelix និងលោក Keisuke Honda ឈ្នះPakistan ក្នុងវគ្គលេងPlay-off Qatar FIFA World Cup 2022 ទាំងពីរជើងនៅតំបន់អាស៊ី។

លោកសាប៊ូន វិនតា ចាប់ផ្តើមស្រលាញ់បាល់ទាត់ដំបូងគេដោយចូលចិត្តមើលកីឡាករបារាំងអ្នកចាំទីលោក Fabien Barthez និងប្រធានក្រុមជម្រើសជាតិអង្គគ្លេស David Backhem ហើយផ្នែកគ្រូបង្វឹកចូលចិត្តលោក Sir Alex Ferguson និង Jose Mourinho ចំណង់ចំណូលចិត្តចង់ក្លាយជាអ្នកអភិវឌ្ឍន៍បាល់ទាត់មួយរូបសម្រាប់បាល់ទាត់កម្ពុជា ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២