ទាហានរុស្ស៊ីចន្លោះពី 20,000 ទៅ 30,000 នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការប្រយុទ្ធដណ្តើមយកទីក្រុង Bakhmut របស់អ៊ុយក្រែន

មន្ត្រីលោកខាងលិចបាននិយាយថា ទាហានរុស្ស៊ីចន្លោះពី 20,000 ទៅ 30,000 នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការប្រយុទ្ធដណ្តើមយកទីក្រុង Bakhmut របស់អ៊ុយក្រែន ចាប់តាំងពីវាបានចាប់ផ្តើមកាលពីរដូវក្តៅឆ្នាំមុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កិច្ចប្រជុំការពារជាតិមួយដែលត្រូវបានបង្ហោះនៅលើ Telegram លោក Sergei Shoigu បាននិយាយថា អ៊ុយក្រែនបានបាត់បង់កងទ័ពចំនួន 11,000 នាក់នៅក្នុងខែកុម្ភៈតែមួយប៉ុណ្ណោះ។


មន្ត្រីលោកខាងលិចនិយាយថា ពួកគេមិនទទួលស្គាល់ តួរលេខរបស់លោក Shoigu ទេ។ ផ្ទុយទៅវិញ ពួកគេជឿថាក្រុមទាហានស៊ីឈ្នួល Wagner ដែលបានដឹកនាំការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការចាប់យក Bakhmut កំពុងខ្វះខាតកម្លាំងពលកម្ម និងឧបករណ៍។ ក្នុងពេលចុងក្រោយនេះ នៅក្នុងការពង្រីកជាបន្តបន្ទាប់ប្រឆាំងនឹងយោធារុស្ស៊ី ចៅហ្វាយរបស់ Wagner លោក Yevgeny Prigozhin បានចោទប្រកាន់យោធារុស្ស៊ីពីការខកខានក្នុងការផ្គត់ផ្គង់គ្រាប់រំសេវដែល Wagner ត្រូវការដើម្បីដណ្តើមយកទីក្រុងនេះ។ Prigozhin បានចោទថា នេះគឺជាលទ្ធផលនៃការិយាធិបតេយ្យធម្មតា ឬការក្បត់ ៕

 

ប្រភព៖ BBC

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២