ភាគល្អិតនៃប្លាស្ទិកជាង 170 ពាន់ពាន់លានត្រូវបានរកឃើញនៅក្នុងមហាសមុទ្រ

មហាសមុទ្រពិភពលោកត្រូវបានបំពុលដោយ “ផ្សែងអ័ព្ទប្លាស្ទិក” ដែលបង្កើតឡើងដោយភាគល្អិតប្លាស្ទិកប្រមាណជា 171 ពាន់ពាន់លាន ដែលប្រសិនបើប្រមូលផ្តុំនឹងមានទម្ងន់ប្រហែល 2.3 លានតោន។ នេះបើយោងតាមការសិក្សាថ្មីមួយ។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុមបានវិភាគទិន្នន័យសកលដែលប្រមូលបាននៅចន្លោះឆ្នាំ 1979 និង 2019 ពីចំណុចគំរូជិត 12,000 នៅមហាសមុទ្រអាត្លង់ទិក ប៉ាស៊ីហ្វិក និងឥណ្ឌា និងសមុទ្រមេឌីទែរ៉ាណេ។ ពួកគេបានរកឃើញការកើនឡើង យ៉ាងឆាប់រហ័ស និងមិនធ្លាប់មានពីមុនមក នៅក្នុងការបំពុលប្លាស្ទីកក្នុងមហាសមុទ្រចាប់តាំងពីឆ្នាំ 2005មក។ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃពុធនៅក្នុងទិនានុប្បវត្តិ PLOS ONE ។

Lisa Erdle នាយកស្រាវជ្រាវ និងការច្នៃប្រឌិតនៅវិទ្យាស្ថាន 5 Gyres និងជាអ្នកនិពន្ធរបាយការណ៍បានប្រាប់ CNN ថា វាខ្ពស់ជាងការប៉ាន់ប្រមាណពីមុន ។ ការសិក្សាបានរកឃើញថា បើគ្មានវិធានការគោលនយោបាយបន្ទាន់ អត្រាដែលប្លាស្ទិកចូលក្នុងមហាសមុទ្រអាចកើនឡើងប្រហែល 2.6 ដងចន្លោះពេលនេះដល់ឆ្នាំ 2040។


ផលិតកម្មប្លាស្ទិកបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាពិសេសប្លាស្ទិកប្រើបានតែមួយដង ហើយប្រព័ន្ធគ្រប់គ្រងកាកសំណល់មិនបានរក្សាល្បឿនឡើយ។ មានតែប្រហែល 9% នៃប្លាស្ទិកសកលត្រូវបានកែច្នៃឡើងវិញជារៀងរាល់ឆ្នាំ។ បរិមាណដ៏ច្រើននៃសំណល់ប្លាស្ទិចទាំងនោះ ធ្លាក់ចូលទៅក្នុងមហាសមុទ្រ។ ភាគច្រើនមកពីដី បក់ចូលទៅក្នុងទន្លេ  ដោយភ្លៀង ខ្យល់ ខ្យល់ព្យុះ ហូរហៀរ និងសំរាម  ហើយបានជញ្ជូនចេញទៅសមុទ្រ។

អង្គការសហប្រជាជាតិបានយល់ព្រមបង្កើតសន្ធិសញ្ញាប្លាស្ទីកជាសាកលដែលមានការអនុលោមតាមច្បាប់ត្រឹមឆ្នាំ 2024 ដែលនឹងដោះស្រាយបញ្ហាជីវិតរបស់ប្លាស្ទិកទាំងមូលចាប់ពីការផលិតរហូតដល់ការចោល ៕

ប្រភព៖ CNN

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២