កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកីឡាលោតទឹក កម្រិតអន្តរជាតិ បង្កើនសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បាននឹងកំពុងរៀបចំវគ្គបណ្ដុះបណ្ដាល «មន្ត្រីគណៈកម្មការបច្ចេកទេសកីឡាលោតទឹក កម្រិតអន្តរជាតិ» ដែលនេះជាផ្នែកមួយនៃការបង្កើនសមត្ថភាពមន្ត្រីគណៈកម្មការបច្ចេកទេសកម្ពុជា បន្ថែមទៀត ដើម្បីត្រៀមរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នាខែឧសភា ខាងមុខ។

កីឡាលោតទឹក ស្ថិតក្នុងប្រភេទកីឡាទឹក ដែលរួមមានហែលទឹក, បាល់ទឹក និងហែលទឹកពាក់ជើងទា ហើយមិនខុសពីការប្រកួតស៊ីហ្គេម លើកមុនៗ គឺព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្រ្តលើកដំបូង នៅប្រទេសកម្ពុជា ឆ្នាំ២០២៣នេះ ក៏បានបន្តដាក់បញ្ចូលប្រភេទកីឡានេះ ឱ្យមានការប្រកួតប្រជែងផងដែរ។

ស្របពេលដែលព្រឹត្តិការណ៍នេះ កាន់តែខិតជិតមកដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក៏បន្តត្រៀមខ្លួនកាន់តែខ្លាំងថែមទៀត ដោយរៀបចំវគ្គបណ្ដុះបណ្ដាល៖ «មន្ត្រីគណៈកម្មការបច្ចេកទេសកីឡាលោតទឹក កម្រិតអន្តរជាតិ» ហើយវគ្គនេះ មានសិក្ខាកាមចូលរួមសរុប ២០នាក់ បង្រៀនដោយគ្រូឧទ្ទិសមកពីប្រទេសម៉ាឡេស៊ី ដែលមានតួនាទីជាមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិ មកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិផង និងត្រូវបានចាត់បញ្ចូនដោយសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ផង ដើម្បីមកបណ្ដុះបណ្ដាលមន្ត្រីរបស់កម្ពុជា បន្ថែមលើចំណេះដឹងដែលមានស្រាប់។

 

ជុំវិញការរៀបចំវគ្គបណ្តុះបណ្តាល មានរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា មួយនេះ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញក្ដីរំពឹងបែបនេះថា៖ «អ្វីដែលជាក្ដីរំពឹងនោះគឺថា សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង ពីលើចំណេះដឹងដែលមានស្រាប់បន្ថែមទៀត ហើយនឹងអាចគ្រប់គ្រង និងសហការរៀបចំជាមួយនឹងគណៈកម្មការលោតទឹកអន្តរជាតិ ដែលយើងនឹងជ្រើសលោកក៏បានបន្ថែមទៀតផងដែរថា សិក្ខាកាមរបស់កម្ពុជា ទាំង ២០នាក់ ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលមន្ត្រីគណៈកម្មការបច្ចេកទេសកីឡាលោតទឹក កម្រិតអន្តរជាតិនេះ សុទ្ធតែជាមន្ត្រីគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលមានបទពិសោធន៍ បូករួមជាមួយនឹងនិស្សិតកម្ពុជា មកចូលរួមវគ្គបណ្ដុះបណ្ដាលនេះផងដែរ។រើសក្នុងការរៀបចំការប្រកួតនេះ»។

គ្រូឧទ្ទេសលោក Tony Koh Kok Beng ត្រូវបានគេស្គាល់ថា ជាអ្នកមានបទពិសោធន៍រៀបចំស៊ីហ្គេមច្រើនលើកច្រើនសាររួចមកហើយ។ លោកក៏ជាប្រតិភូបច្ចេកទេស ក្នុងការរៀបចំកីឡាលោតទឹក ក្នុងការប្រកួតស៊ីហ្គេម នៅកម្ពុជា ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២