មន្ទីរកិច្ចការនារីរាជធានីភ្នំពេញសហការជាមួយអង្គភាពការពារកុមារ ផ្សព្វផ្សាយច្បាប់ប្រឆាំងការជួញដូរស្រ្តី និងកុមារ

ភ្នំពេញ៖ វគ្គអប់រំផ្សព្វផ្សាយច្បាប់ស្តីពីកម្មវិធីច្បាប់ប្រឆាំងការជួញដូរស្រ្តី និងកុមារ និងការទប់ស្កាត់ការរំលោភសេពសន្ថវៈលើស្ត្រី និងកុមារ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងអង្គការភាពការពារកុមារ ដោយមានកិច្ចសហការជាមួយរដ្ឋបាលសាលាខណ្ឌដូនពេញ។

គោលបំណងអ្នកចូលរួមទទួលបានព័ត៌មានស្ដីពីល្បិចកលរបស់មេខ្យល់ក្នុងការជួញដូរស្រ្តី និងកុមារ ការរំលោភសេពសន្ថវៈ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើ អាជីវកម្មផ្លូវភេទ ព្រមទាំងសេវាអន្តរាគមន៍លើកករណីនៃការជួញដូរ និការរំលោភ សេពសន្ធវៈលើស្ត្រីនិងកុមារ។

 

នៅក្នុងឱកាសនោះដែរ លោកមុត សុវណ្ណ នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះពិតជាមានសារៈសំខាន់ដើម្បីប្រជាពលរដ្ឋ ក៏ដូចជាមេភូមិ សមាជិកភូមិ នៅតាមបណ្តាសង្កាត់ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីទទួលបាននូវព័ត៌មានពីល្បិចកលមេខ្យល់ និងបានយល់ដឹងអំពីការរំលោភ បំពាន ផ្លូវច្បាប់លើស្ត្រីនិងកុមារ តាមគ្រប់ រូបភាព។ ជាពិសេសការជួយអន្តរាគមន៏ដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលាពីសំណាក់អាជ្ញាធរមូលដ្ឋាន។

 

លោកមុត សុវណ្ណ បានបញ្ជាក់ទៀតថា ការបញ្ច្រាបច្បាប់ដល់មន្ត្រីនគរបាលប៉ុស្តិ៍ មេភូមិ អនុភូមិ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមទប់ស្កាត់ការជួញដូរស្ត្រី និងកុមារ។

 

លោកស្រី ឈឹម វត្តី តំណាងក្រុមប្រឹក្សាខណ្ឌដូនពេញ បានបញ្ជាក់ថា ស្ត្រីនៅខណ្ឌដូនពេញ បានធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ ស្ត្រីបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីសុខុ មាល ភាពរបស់ប្រជាជនគ្រប់រូប។

សូមបញ្ជាក់ថា ការជឿនលឿនផ្នែកបច្ចេកវិទ្យា និង ការកើនឡើងនៃអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកបាន បង្កើននិន្នាការថ្មីគួរឱ្យព្រួយ បារម្ភដែលអាចនាំឱ្យកុមារប្រឈមនឹងហានិភ័យ។ខណៈដែលអ្នកប្រើប្រាស់ អីនធឺណិតស្ទើរតែម្នាក់ក្នុងចំណោម៣នាក់ជាកុមារ ជនល្មើសផ្លូវភេទលើកុមារកំពុងតែប្រើប្រាស់អ៊ីនធឺណិត ដើម្បី ទាក់ទងជាមួយកុមារ និងសម្របសម្រួលដើម្បីប្រព្រឹត្តអំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។

ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ សំដៅលើរាល់ទង្វើនៃការកេងប្រវ័ញ្ចផ្លូវភេទ ដែល អាចកើតឡើងចំពោះកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញ។ វារួមបញ្ចូលទាំងការប្រើប្រាស់ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ជាមធ្យោបាយដើម្បីទទួលបានការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឬ បណ្តាលឱ្យកុមារត្រូវបានគេកេង ប្រវ័ញ្ច ផ្លូវភេទ ឬក៏ជាមធ្យោបាយក្នុងការផលិត កាន់កាប់ ចែកចាយ ឬ បញ្ជូននូវរូបភាព ឬសម្ភារៈដែលពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

នៅប្រទេសកម្ពុជា ការវិភាគស្ថានភាពមួយលើប្រធានបទ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ ក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្ហាញថា ក្នុង ចំណោម កុមារ ២២០នាក់ ដែលបានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ ម្នាក់ក្នុងចំណោម ៦នាក់ ធ្លាប់ប្រឈមនឹងហានិភ័យដែលទាក់ទងទៅនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ ដែលភាគច្រើនក្នុងទម្រង់នៃការលួងលោមឬទម្រង់ផ្សេងៗនៃការកេងប្រវ័ញ្ចផ្លូវភេទពីមនុស្សពេញវ័យតាមអនឡាញ។ការកើនឡើង នៃការប្រើប្រាស់អ៊ីនធឺណិតក្នុងចំណោមកុមារនៅកម្ពុជា បូករួមទាំងការមានកម្រិតទាបផ្នែកចំណេះដឹង របស់ឪពុកម្តាយ និងអ្នកថែទាំកុមារអំពីហានិភ័យផ្សេងៗ ជាហេតុនាំឲ្យមានការកើនឡើងនៃចំនួនកុមារ ដែលប្រឈមនឹងហានិភ័យពីការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២