ក្រសួង​ធនធាន​ទឹក​៖​ ចាប់ស្អែកនេះរហូតដល់ថ្ងៃទី២១ ខែមីនា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៥ – ២១ ខែមីនា ឆ្នាំ២០២៣ )។

 

ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម​ បានបញ្ជាក់ថា​ នៅអំឡុងពេលមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ ។

**ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១-តំបន់ទំនាបកណ្តាល ៖

– មានសីតុណ្ហភាពអប្បបរមា ចន្លោះពី ២៤-២៦ °C និងសីតុណ្ណភាពអតិបរមា មានចន្លោះពី ៣៤-៣៧ °C ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

 

២-តំបន់ខ្ពង់រាប ៖

– សីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានចន្លោះពី ៣៥-៣៧ °C ។អាចមានធាតុអាកាសក្តៅហើយស្ងួត ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានចន្លោះពី ២៣-២៥ °C និងសីតុណ្ណភាពអតិបរមា មានចន្លោះពី ៣៣-៣៥ °C។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២