ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់កោតសសើរចំពោះភាពជាមេដឹកនាំគំរូរបស់ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្តម អ៊ីលហាម អាលីយេវ ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានកោតសសើរចំពោះភាពជាមេដឹកនាំគំរូរបស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយបទពិសោធន៍ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិកម្ពុជា ជាពិសេសការគាំទ្រ និងជំរុញពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ និងសូមអបអរសាទរដល់ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធកន្លងទៅ។

ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងជំនួប និងសម្តែងការគួរសមរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ដែលបានអញ្ជើញចូលរួម «វេទិកាបាគូសកល លើកទី១០»  ក្រោមមូលបទ «ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលរៀបចំដោយ មជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី និងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតថ្នាក់ដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល សភា អង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីប្រទេសជាង ៦០៕

  

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២