ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា

(វៀងចន្ទន៍)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត។

ក្នុងឱកាសធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣នេះ ឯកឧត្ដមរដ្ឋមន្ត្រីបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា«រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃច្រើនដែរ។ នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃខាងមុខ។ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរតាមរថភ្លើង។ ថ្លៃ សំបុត្រថោកហើយសុវត្ថិភាព»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២