ជនជាតិដើមអាឡាស្កា ដណ្តើមបានជ័យជម្នះក្នុងការប្រកួតប្រណាំងសត្វឆ្កែ Iditarod ប្រចាំឆ្នាំ២០២៣ ជាមួយប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារ

ការប្រណាំងនេះ បាននាំគាត់ឆ្លងកាត់ចម្ងាយជិត 1,609 គីឡូម៉ែត្រ (1,000 ម៉ាយ)ព្រៃ spruce ក្រាស់ ចុះជ្រោះ និងឡើងភ្នំដែលគ្របដណ្តប់ដោយព្រិល។ ប៉ុន្តែកាលពីថ្ងៃអង្គារ ជនជាតិដើមអាឡាស្កា Ryan Redington បានឈ្នះការប្រកួត 2023 Iditarod Trail Sled Dog Raceនេះ ដែលជាការប្រកួតជិះរទេះឆ្កែដ៏មានកិត្យានុភាពបំផុតនៅក្នុងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការឈ្នះនៅឆ្នាំនេះមានសារៈសំខាន់ជាពិសេសសម្រាប់ Redington ដែលបានដឹកនាំសត្វឆ្កែចំនួនប្រាំមួយទៅកាន់ជ័យជម្នះនៅទីក្រុង Nome រដ្ឋ Alaska។

បុរសរូបនេះមានអាយុ 40 ឆ្នាំគឺជាចៅប្រុសរបស់ Joe Redington Sr ដែលមានរហស្សនាមថា “ឪពុករបស់ Iditarod” ។ ព្រឹទ្ធាចារ្យ Redington បានស្លាប់នៅក្នុងឆ្នាំ 1999 គឺជាអ្នកចិញ្ចឹមឆ្កែតាមរដូវកាល ដែលបានជួយជើងឯកប្រណាំងឆ្កែ នៅពេលទំនៀមទម្លាប់នេះត្រូវបានគំរាមកំហែងដោយការកើនឡើងនៃការប្រើប្រាស់រថយន្តជិះលើទឹកកក។ គាត់និងអ្នកជំនួញ Dorothy Page បានចាប់ផ្តើមការប្រណាំង Iditarod ដំបូងនៅក្នុងឆ្នាំ 1973 ។ អ្នកឈ្នះនៅថ្ងៃអង្គារម្សិលម៉ិញនេះ ត្រូវបានគេរំពឹងថា នឹងនាំយកកាបូបដែលមានតម្លៃប្រហែល50,000ដុល្លារមកផ្ទះ ក្នុងចំណោមប្រាក់រង្វាន់សរុបចំនួន 500,000ដុល្លារ សម្រាប់ការប្រកួតទាំងមូល។


អ្នក​បញ្ចប់​ការ​ប្រណាំង​កំពូល​ទាំង​បី​ក្នុង​ការ​ប្រណាំង​ឆ្នាំ​នេះ​គឺ​ជា​ជនជាតិ​អាឡាស្កា​ទាំងអស់។ នៅក្នុងការរត់ចុងក្រោយ Dena’ina Athabascan sleder Richie Diehl និងអ្នកឈ្នះឆ្នាំ 2019 Pete Kaiser ដែលជាអ្នកបានចូលរួមជាមួយ Redington នៅផ្នែកខាងមុខនៃក្រុម។ Redington ក្លាយជាជនជាតិដើមអាឡាស្កាទីប្រាំមួយ ដែលបានឈ្នះការប្រណាំងប្រកួតនេះ៕

  

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២