សម្តេចតេជោនាយករដ្ឋមន្ត្រី៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ !

នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត​សាកលវិទ្យាល័យបៀលប្រាយ(BBU)សរុបប្រមាណជា ៤ ៥៦៦នាក់ ក្នុងនោះនារីចំនួន ២ ០៣២នាក់។សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការផ្លាស់ប្ដូរទាំងនោះរួមមាន ៖

⁃ ការផ្លាស់ប្ដូរពីវាលពិឃាត មកការរស់រានមានជីវិត

⁃ ការផ្លាស់ប្ដូរពីសង្គ្រាម មកកាន់សន្តិភាព

⁃ ការផ្លាស់ប្ដូរពីភាពក្រីក្រ តោកយ៉ាក មកកាន់ស្ថានភាពនៃប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានទៅការផ្លាស់ប្ដូរនៅឆ្នាំ 2030 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ2050 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងចាកចេញផុតពីប្រទេសស្ថិតក្នុងប្រទេសអភិវឌ្ឍន៍តិចតួច៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២