ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន មកកាន់មាតុប្រទេសវិញ នារសៀលថ្ងៃនេះ

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ យាងត្រឡប់ពីទីក្រុងប៉េកាំងប្រទេសចិននៅរសៀលទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីព្រះអង្គបានយាងទៅពិនិត្យព្រះរាជសុខភាព។

សូមព្រះអង្គទ្រង់ ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២