ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន៣ ដែលប្រព្រឹត្តខុស ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ

ដោយសារតែការគឃ្លើន និងប្រព្រឹត្តកំហុសខាងផ្នែកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាល ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាននោះ ក្រសួងសម្រេចលុប អាជ្ញាបណ្ណសារព័ត៌មានទាំងនោះចោក។ នេះបើយោងតាមប្រកាសរបស់ក្រសួងព័ត៌មានចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

អាជ្ញាបណ្ណសារព័ត៌មានចំនួន៣ ដែលក្រសួងព័ត៌មានសម្រេចលុបចោលទាំងនោះរួមមាន៖

១-គេហ៍ទំព័រ រស្មីកំពង់ចាម

២-អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន

៣-កាសែត ដំណឹងក្នុងស្រុក ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២