អូស្ត្រាលី​បញ្ជា​ទិញ​កាំជ្រួច Tomahawk ចំនួន ២២០គ្រាប់​ពី​អាមេរិកដើម្បីទប់ទល់ជាមួយឥទ្ធិពលចិន នៅឥណ្ឌូប៉ាស៊ីហ្វិក

អូស្ត្រាលីគ្រោងនឹងទិញមីស៊ីលឆ្លងទ្វីប Tomahawk ដល់ទៅ 220 ដើមពីសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជិត 900 លានដុល្លារ។មន្ទីរបញ្ចកោណបាននិយាយថា ពាក់ព័ន្ធនឹងកាំជ្រួចនាវា Tomahawk រហូតដល់ 220 គ្រាប់ និងជំនួយបច្ចេកទេស កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីអូស្ត្រាលីបានប្រកាសថា ខ្លួននឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន 3 ជាមួយនឹងជម្រើសក្នុងការទិញពីរបន្ថែមទៀតពីសហរដ្ឋអាមេរិកចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក។


មន្ត្រីអូស្ត្រាលីបាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីនេះ នឹងអាចបាញ់មីស៊ីល Tomahawk បាន។ ក្រសួងការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រនេះថា អូស្ត្រាលីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់យើងនៅប៉ាស៊ីហ្វិកខាងលិច ។ នាយកដ្ឋានបាននិយាយថា ទីតាំងយុទ្ធសាស្ត្ររបស់អូស្ត្រាលី រួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។តាមរយៈការដាក់ពង្រាយប្រព័ន្ធអាវុធ Tomahawk អូស្ត្រាលីនឹងរួមចំណែកដល់ការត្រៀមខ្លួនជាសកល និងបង្កើនសមត្ថភាពរបស់កងកម្លាំងសហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការជាមួយពួកគេនៅទូទាំងពិភពលោក ។

កាំជ្រួច Tomahawks អាចបំពាក់នៅលើយន្តហោះ ដែលប្រើជាចម្បងដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលត្រូវចំណាយអស់ប្រមាណជា ៨៩៥ លានដុល្លារ។រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles បាននិយាយថា អូស្ត្រាលីត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ។ Marles បានប្រាប់ Channel Nine របស់អូស្ត្រាលីថា ការធ្វើឱ្យប្រាកដថា យើងមានកាំជ្រួចវាយប្រហារចម្ងាយឆ្ងាយ គឺជាសមត្ថភាពដ៏សំខាន់សម្រាប់ប្រទេស។

មន្ត្រីអូស្ត្រាលីបានប៉ាន់ប្រមាណពីតម្លៃនៃនាវាមុជទឹក មានតម្លៃចន្លោះពី 268 ពាន់លានទៅ 368 ពាន់លានដុល្លារអូស្ត្រាលី (178 ពាន់លានដុល្លារដល់ 245 ពាន់លានដុល្លារ) ក្នុងរយៈពេល 30 ឆ្នាំ។


កាលពីខែមុន ប្រទេសជប៉ុនក៏បានប្រកាសអំពីផែនការធ្វើឱ្យប្រសើរឡើងនូវយោធារបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងប្រទេសចិន រួមទាំងការទិញមីស៊ីលឆ្លងទ្វីប Tomahawk ចំនួន 400 ដើមពីសហសម្រាប់ដាក់ពង្រាយឱ្យបានឆាប់នៅឆ្នាំ 2026ខាងមុខនេះ៕

ប្រភព៖Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២