ព្រះករុណា ព្រះមហាក្សត្រ បានយាងទៅដល់ខេត្តសៀមរាបហើយ ដើម្បីបំពេញព្រះរាជកិច្ចជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង«ព្រះអគ្គីកីឡា»នៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃស្អែក

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងទៅដល់ទឹកដីខេត្តសៀមរាបហើយ នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីបំពេញព្រះរាជកិច្ចជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង«ព្រះអគ្គីកីឡា»នៅប្រាសាទអង្គរវត្ត នាថ្ងៃស្អែកទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អ និងជាថ្ងៃដែលព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ព្រះរាជពិធីបួងសួងសុំព្រះអគ្គិកីឡា និងដង្ហែព្រះអគ្គិកីឡានេះនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ខារៈដ៏ខ្ពង់ខ្ពស់៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២