CAMSOC-CAMAPGOC បានរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពី «ការត្រៀមរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម»

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣បានរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពី «ការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣»នៅទីស្តីការក្រសួងការពារជាតិកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

សិក្ខាសាលានេះធ្វើឡើង ក្រោមអធីបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC តំណាងទូតនៃប្រទេសអាស៊ីអាគ្នេយ៍ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងអ្នកពាក់ព័ន្ធជាច្រើនរូប។

សូមជម្រាបផងដែរថា គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះគឺដើម្បីផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានដល់ភាគីទាំងអស់ឱ្យយល់ច្បាស់ពីខ្លឹមសារសំខាន់ដូចជា ទិដ្ឋភាពរួមនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ការរៀបចំទីកន្លែងប្រកួត ការកំណត់ប័ណ្ណសម្គាល់ ការស្នាក់នៅ អាហារ ការដឹកជញ្ជូន បដិសណ្ឋារកិច្ច សន្តិសុខ សុខាភិបាល និងការងារពាក់ព័ន្ធដទៃទៀត៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២