ដឹងតែកក្រើកហើយ! ព្រឹត្តិការណ៍ប្រកួត Wurkz ប្រដាល់គុនខ្មែរ រដូវកាលទី ២ វគ្គផ្តាច់ព្រ័ត្រ នៅចុងសប្តាហ៍នេះ

បច្ចុប្បន្នវិស័យកីឡាប្រដាល់គុនខ្មែរកំពុងមានសន្ទុះយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះស្ថានីយ៍ទូរទស្សន៍ថោន(Twon Full HD Tv)បាននាំមុខគេក្នុងការបង្កើតព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែរនេះ មិនត្រឹមតែរៀបចំកម្មវិធីប្រដាល់គុនខ្មែរនៅក្នុងស្ថានីយ៍ផ្ទាល់ប៉ុណ្ណោះទេគឺមានការរៀបចំកម្មវិធីប្រដាល់គុនខ្មែរចល័តនៅតាមបណ្តារាជធានី ខេត្ត ក្រុង នៅទូទាំងប្រទេសកម្ពុជាថែមទៀត ។

នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោន(Twon Full HD Tv)ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន WurkZ ជាពិសេសមានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកឧកញ៉ាទាំងពីរមាន៖ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និងអ្នកឧកញ៉ាលាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង បានឧបត្ថម្ភ និងសហការជាមួយស្ថានីយ៍ទូរទស្សន៍ថោនបង្កើតនូវព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដ៏អស្ចារ្យ ដែលពុំធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកធ្វើឱ្យវិស័យកីឡាប្រដាល់គុនខ្មែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការរីកចំរើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។ដូចជានៅក្នុងព្រឹត្តិការណ៍ប្រកួត Wurkz ប្រដាល់គុនខ្មែរ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រដូវកាលទី ២ ដែលរៀបចំនៅខណ្ឌកំបូល កាលពីរាត្រីថ្ងៃទី ១១ ខែមីនា កន្លងទៅនេះ មានអ្នកទៅទស្សនាផ្ទាល់រាប់ពាន់ រាប់ម៉ឺននាក់ ដែលបានបង្ហាញការគាំទ្រពីសំណាក់មហាជនចំពោះវិស័យកីឡាប្រដាល់គុនខ្មែរនេះ ដែលអាចចាត់ទុកថា ជាការបំបែកឯកត្តកម្មក្នុងប្រវត្តិនៃការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រោះគេមិនធ្លាប់ឃើញមានអ្នកទៅចូលរួមទស្សនាផ្ទាល់ច្រើនបែបនេះឡើយពីមុនមក។

ហើយអ្វីដែលធ្វើឱ្យមហាជនកាន់តែប្លែក និងកាន់តែមានការចាប់អារម្មណ៍ខ្លាំងទៀតនោះគឺស្ថានីយ៍ទូរទស្សន៍ថោនបានរៀបចំ និងបង្កើតឱ្យមានសង្វៀន៨ទិសមុនដំបូងគេបង្អស់ ក៏ដូចជាទទួលបានសិទ្ធផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែរីកចំ​រើនបន្ថែមទៀត។ ហើយសង្វៀន៨ទិសនេះ គឺតំណាងឱ្យយ័ន៨ទិសរបស់បុព្វបុរស ដូនតាខ្មែរយើង ដែលជាគំនិតផ្តួចផ្តើមរបស់ថោនយកមកដាក់ចូល និងបង្កើតជាសង្វៀន៨ទិសនេះឡើង។

អ្វីដែលមហាជនកំពុងទន្ទឹងរងចាំ និងអន្ទះសារចង់ទស្សនានោះ គឺព្រឹត្តិការណ៍ប្រកួត Wurkz ប្រដាល់គុនខ្មែររដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៣នេះ នៅផ្សារទំនើបមេហ្គាម៉ល ដែលជាព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យពុំធ្លាប់មានពីមុនមក ដែលប្រមូលផ្តុំទៅដោយកីឡាករជើងខ្លាំងលំដាប់ជួរមុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងកីឡាករជើងខ្លាំងមកពីបណ្តាប្រទេសនានានឹងមកជួបប្រកួតស៊ីសាច់ហុតឈាមគ្នានៅលើសង្វៀង៨ទិស ដែលរៀបចំផ្តាច់មុខដោយស្ថានីទូរទស្សន៍ថោន ដើម្បីដណ្តើមយកពាន និងប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនភេសជ្ជៈ Wurkz ។

សូមរងចាំទស្សនា និងទៅទស្សនាទាំងអស់គ្នា ពិតជាកក្រើកហើយ នៅចុងសប្តាហ៍នេះ៕

        

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២