ជីប ម៉ុង ឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ជូនមូលនិធិតេជោ ១២៥ សម្រាប់ចូលរួមចំណែកជួយសម្រួលដោះស្រាយដល់ជីវភាពនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ នាព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។

ពិធីប្រគល់ទទួលនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងមានការចួលរួមពីលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។

គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស។

សូមជម្រាបផងដែរថា អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២