ខ្មែរប៊ែវើរីជីស ដាក់លក់ផលិតផលថ្មី «អិចប្រេស» រសជាតិស្រ្តប៊ែរី

ភ្នំពេញ៖ ផលិតផលថ្មីរបស់ ខ្មែរ ប៊ែវើរីជីស ដែលមានឈ្មោះថា «អិចប្រេស»ដាក់លក់នៅលើទីផ្សារភា្លម បានឆក់យកបេះដូងអតិថិជនភ្លាម ជាពិសេសប្អូនៗយុវវ័យ ដែលចូលចិត្តប្រភេទភេសជ្ជៈរសជាតិស្រ្តប៊ែរី ឆ្ងាញ់ ស្រស់ស្រាយ បង្កើនថាមពល ជាមួយកំប៉ុងរចនាប្លែកទាន់សម័យ។

អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញក្តីជឿជាក់ថា «អិចប្រេស» ច្បាស់ជាអង្រួនទីផ្សារភេសជ្ជៈនៅកម្ពុជា ព្រោះផលិតផលថ្មីនេះ ជាតម្រូវការពិតរបស់ទីផ្សារ និងអតិថិជន មានរសជាតិឆ្ងាញ់ រូបរាងឡូយ ពិសេសមានរង្វាន់ទៀត។

អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា មិនខុសពីផលិតផលទាំងអស់របស់ ខ្មែរ ប៊ែវើរីជីសនោះទេ ផលិតផលថ្មីនេះផលិតចេញពីរោងចក្រ ដែលប្រើបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីអាល្លឺម៉ង់ មានស្តង់ដារផលិតច្បាស់លាស់ស្របតាមស្តង់ដារអន្តរជាតិ។

អិចប្រេសលក់ក្នុងតម្លៃ២០០០រៀលក្នុង១កំប៉ុង «អិចប្រេស» មានរសជាតិឆ្ងាញ់ ថែមទាំងមានរង្វាន់នៅក្រោមក្រវិលកំប៉ុងរួមមាន រង្វាន់ធំម៉ូតូ Honda Beat ស៊េរីថ្មី, រង្វាន់១ពាន់ដុល្លារ ,១០០ដុល្លារ, ៥០ដុល្លារ ១០ដុល្លារ, ២ដុល្លារ, ១ដុល្លារ និងរង្វាន់ភេសជ្ជៈអិចប្រេស ១កំប៉ុងយ៉ាងច្រើនសន្ធឹកសន្ធាប់។

មកដល់ពេលនេះ ខ្មែរ ប៊ែវើរីជីស បានពង្រីកខ្លួនកាន់តែធំជាមួយនឹងម៉ាកផលិតផលធំៗរហូត៧រួមមាន៖១) Cambodia Beer, ២) CAMBODIA PREMIUM DRAFT BEER ,៣) ភេសជ្ជៈប៉ូវកម្លាំង WURKZ ,៤) ទឹកក្រូច IZE, ៥) ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ៦) ទឹកបរិសុទ្ធ កម្ពុជា និង៧) អិចប្រេស រសជាតិស្ត្រប៊ែរី ដែលកំពុងវាយលុកទីផ្សារនាពេលបច្ចុប្បន្ននេះ៕

Express Yourself!

អិចប្រេស បង្ហាញភាពជាខ្លួនអ្នក!

      
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២