ឥឡូវនេះ រថក្រោះខ្លារខិន អាល្លឺម៉ង់ដែលអ៊ុយក្រែនបានទន្ទឹងរងចាំជាយូរមកហើយនោះ ត្រូវបានបញ្ជូនទៅដល់អ៊ុយក្រែនហើយ

ក្រសួងការពារជាតិអាល្លឺម៉ង់បាននិយាយថា ការដឹកជញ្ជូនរថក្រោះ Leopard 2 ជាលើកដំបូងពីប្រទេសអាល្លឺម៉ង់ត្រូវបានបញ្ជូនទៅដល់ដល់អ៊ុយក្រែនហើយ។ រថក្រោះប្រយុទ្ធដ៏សំខាន់ចំនួន 18គ្រឿង ត្រូវបានបញ្ជូនទៅអ៊ុយក្រែន បន្ទាប់ពីនាវិកអ៊ុយក្រែនត្រូវបានបណ្តុះបណ្តាលឱ្យប្រើវា។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា លោកប្រាកដថារថក្រោះអាចរួមចំណែកយ៉ាងសំខាន់ នៅលើសមរភូមិជួរមុខនៃសង្គ្រាម។

រថក្រោះ Challenger 2 ពីចក្រភពអង់គ្លេសក៏បានទៅដល់ផងដែរ នេះបើយោងតាមរបាយការណ៍ពីអ៊ុយក្រែន។ អ៊ុយក្រែនបាន និងកំពុងអំពាវនាវឱ្យមានយានជំនិះ និងប្រព័ន្ធសព្វាវុធទំនើបបន្ថែមទៀតជាច្រើនខែមកហើយ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ រដ្ឋាភិបាលអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយលើការមកដល់នៃរថក្រោះ Leopard 2sនេះ​ នៅឡើយទេ ប៉ុន្តែពួកគេបានបញ្ជាក់ពីការមកដល់នៃរថក្រោះ Challenger 2 ដំបូងដែលផលិតនៅចក្រភពអង់គ្លេស។ ប្រហែល 2,000 Leopard 2s ដែលត្រូវបានគេចាត់ទុកថា ជារថក្រោះប្រយុទ្ធដ៏សំខាន់បំផុតដែលផលិតដោយប្រទេសណាតូ កំពុងប្រើប្រាស់ដោយបណ្តាប្រទេសនៅអឺរ៉ុប។

ប្រទេសអាឡឺម៉ង់បានយល់ព្រមផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែនក្នុងខែមករា បន្ទាប់ពីមានការស្ទាក់ស្ទើរ។ នៅក្រោមច្បាប់របស់អាល្លឺម៉ង់ ទីក្រុងប៊ែកឡាំងត្រូវតែយល់ព្រមឱ្យ Leopard 2s ត្រូវបាននាំចេញឡើងវិញ ដោយប្រទេសណាមួយ។

កងទ័ពអាល្លឺម៉ង់បានបណ្តុះបណ្តាលនាវិករថក្រោះអ៊ុយក្រែនឱ្យប្រើប្រភេទ A6 កម្រិតខ្ពស់នៃ Leopard 2 ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។ ពួកវាត្រូវបានរចនាឡើងជាពិសេសដើម្បីប្រកួតប្រជែងជាមួយរថក្រោះប្រយុទ្ធសំខាន់ T-90 របស់រុស្ស៊ី ហើយត្រូវបានគេចាត់ទុកថាមានភាពងាយស្រួលក្នុងការថែរក្សា និងសន្សំសំចៃប្រេងជាងរថក្រោះលោកខាងលិចដទៃទៀត។ក្រៅពីរថក្រោះ Leopard 2s ប្រទេសអាឡឺម៉ង់ក៏បានបញ្ជូនរថយន្តសង្គ្រោះរថក្រោះ ដល់អ៊ុយក្រែនចំនួនពីរគ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើង Marder ចំនួន 40 គ្រឿងផងដែរ។

ទន្ទឹមនឹងនេះ រថក្រោះ Challenger 2 មកពីចក្រភពអង់គ្លេស ក៏បានទៅដល់ប្រទេសអ៊ុយក្រែនរួចហើយ។នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី Iryna Zolotar បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ៕

ប្រភព៖ BBC

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២