ភ្នំពេញ៖ ការប្រកួតនៅសង្វៀនគូ Kun Khmer Champion សប្ដាហ៍នេះ សរុបមានចំនួន៥គូ ក្នុងនោះមានគូពិសេសគុនខ្មែរ២គូរវាងកីឡាករ ភី សុភ័ក្រ និងកីឡាករ ប៉ុក សំម្រេច, គូទី២កីឡាករសេក គឹមសង់ និងកីឡាករ ជ័យ ស៊ីណេត។ ចំណែកឯការប្រកួតគូគុនខ្មែរអន្តរជាតិមានកីឡាករអេ ណារ័ត្ន ប៉ះជាមួយកីឡាករ ម៉ាលីគី មកពីប្រទេសម៉ាឡេស៊ី, កីឡាករសោម វិច្ឆ័យ ប្រកួតជាមួយ ផេតដាំ មកពីប្រទេសថៃ។ គូពិសេសចុងក្រោយគឺអេលីត ភក្តី ប្រកួតជាមួយកីឡាករថៃ ឌើនឈុនលេក ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។


គួរជំរាបផងដែរថា សង្វៀន Kun Khmer Champion នៅថ្ងៃទី02 ខែមេសា ឆ្នាំ2023 នឹងចាប់ផ្តើមពីម៉ោង 11ព្រឹកតទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង Champion Energy Drink Cambodia។

ដោយ៖ វិកគី

