ជំនន់ទឹកភ្លៀងបាន​សម្លាប់​មនុស្ស ២១ នាក់ ​នៅ​ប្រទេស​សូម៉ាលី

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា ទឹកជំនន់នៅក្នុងប្រទេសសូម៉ាលីបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន 21 នាក់ និងបានជម្លៀសមនុស្សជិត 100,000 នាក់ក្នុងសប្តាហ៍ចុងក្រោយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ស្រុក Bardhere នៅភាគខាងត្បូងប្រទេសសូម៉ាលី ត្រូវបានរងផលប៉ះពាល់ភាគច្រើនដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ។

សេចក្តីថ្លែងការណ៍ដដែលបានព្រមានថា កម្រិតទឹកអាចកើនឡើងនៅក្នុងទន្លេ Shabelle និង Juba ។ កាលពីខែកុម្ភៈ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនចំនួន 8.25 លាននាក់ ដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសសូម៉ាលីត្រូវការជំនួយមនុស្សធម៌ និងការការពារជីវិត ដោយសារគ្រោះរាំងស្ងួត និងជម្លោះ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២