មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសថៃ ចំពេលមានការប្រយុទ្ធគ្នាជាថ្មីនៅមីយ៉ាន់ម៉ា

យោងតាមមន្ត្រីថៃបានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានភៀសខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសថៃ ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងក្រុមឧទ្ទាមប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា និងយោធា។ ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចលនៅពេលដែលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ 2021 ដែលនាំឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបះបោរប្រដាប់អាវុធ។


មន្ត្រីថៃបាននិយាយទៀតថា ការប្រយុទ្ធគ្នានៅជិតព្រំដែនត្រូវបានប្រមូលផ្តុំនៅជិតទីក្រុង Myawaddy ក្នុងរដ្ឋ Karen ភាគខាងត្បូង ដែលត្រូវបានគេស្គាល់ថា Kayin ជាប់ព្រំដែនខេត្ត Tak របស់ប្រទេសថៃ។ មន្ត្រីខេត្ត Tak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សប្រហែល 3 998 នាក់បានភៀសខ្លួនចូលទៅក្នុងជម្រកបណ្តោះអាសន្នរបស់ប្រទេសថៃ នៅទូទាំង 10 តំបន់។ កាសែត Khaosod English របស់ប្រទេសថៃ និង BBC ភូមា បាននិយាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើង បន្ទាប់ពីមានការវាយប្រហារលើប៉ុស្តិ៍ការពារព្រំដែន ដោយក្រុមយុទ្ធជនប្រដាប់អាវុធមកពីកងទ័ពរំដោះជាតិ Karen ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច។ មនុស្សជាច្រើនបានឆ្លងព្រំដែនតាំងពីម្សិលមិញ ហើយអ្នកខ្លះនៅតែរង់ចាំនៅខាងមីយ៉ាន់ម៉ាដើម្បីឆ្លង។

ចាប់តាំងពីរដ្ឋប្រហារមក ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួនដូចជា KNLA ដែលបានប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធអស់ជាច្រើនទស្សវត្សរ៍ បានចូលរួមកម្លាំងជាមួយក្រុមប្រឆាំងរដ្ឋប្រហារ ដើម្បីព្យាយាម និងបង្ខំឧត្តមសេនីយ៍យោធាឱ្យចេញពីអំណាច។ យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងគូប្រជែងរបស់ខ្លួន ដោយបានសម្លាប់មនុស្សប្រហែល 3 212 នាក់ ។បើយោងតាមសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយត្រូវបានរបបយោធាចាប់ដាក់គុកជាង 17.000 នាក់៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២