កីឡាករគុនខ្មែរ ធន់ អៀងឡៃ និយាយថា រូបគេបានប្រើជើងច្រើនជាងដៃ ដើម្បីផ្តួលកីឡាករថៃឱ្យអាជ្ញាកណ្តាលរាប់ដល់ទៅពីរដងរហូតបញ្ឈប់ការប្រកួត

ភ្នំពេញ៖ កម្មវិធីគុនខ្មែរឆេមពានចុងសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យមហាជនមានការជក់ចិត្ត និងចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយវត្តមានកីឡាកររហ័សនាមមនុស្សស្ព័ន ធន់ អៀងឡៃ ដែលបានផ្តួលកីឡាករថៃកាលពីថ្ងៃទី៩ ខែមេសា កន្លងទៅថ្មីៗនេះ។ជំនួបគូពិសេសរវាងកីឡាករគុនខ្មែរធន់ អៀងឡៃ ជាមួយកីឡាករថៃភិឈិតឆៃ ដែលជាការប្រកួតគូពិសេសទី៣ មិត្តភាពអន្តររជាតិ ការប្រកួតនេះលក្ខណៈគុនខ្មែរ ។

ការប្រកួតមិត្តភាពអន្តរជាតិត្រឹមតែទឹកទី៣ កីឡាករគុនខ្មែរ ធន់អៀង ឡៃបាន បានធ្វើឱ្យកីឡាករថៃរ៉ាប់រហូតដល់ទៅ២ដងមុនលោកអាជ្ញារកណ្តាលសម្រេចបញ្ចប់ការប្រកួត ដោយកីឡាករថៃរងរបួសខ្លាំងពេក ដោយការប្រើថ្វីជើងយ៉ាងល្អពីសំណាក់កីឡាករកម្ពុជាធន់ អៀងឡៃ។

បន្ទាប់ពីចប់ការប្រកួត កីឡាករ ធន់ អៀងឡៃ បានប្រាប់អ្នកសារព័ត៌មានថោនថា នៅក្នុងពេលប្រកួតជាមួយកីឡាករថៃនោះ រូបគេបានព្យាយាមប្រើជើងច្រើនជាងដៃ ដោយសាររូបគេដឹងថា ខ្លួនមានការពិបាកក្នុងការប្រើដៃផ្តួលគូប្រកួត ។ កីឡាកររូបនេះបន្តទៀតថា រូបគេមិនបានមើលពីចំណុចខ្សោយរបស់ដៃគូឡើយ ប៉ុន្តែគេតាំងចិត្តក្នុងការបញ្ចេញអាវុធឱ្យអស់ដើម្បីយកជ័យជំនះ ព្រោះគេជឿជាក់លើការហ្វឹកហាត់ ដែលបានខិតខំហ្វឹកហាត់ពេញលេញមុនការប្រកួតមកដល់។

ការប្រកួតសង្វៀន Kun Khmer Champion ចាប់ផ្តើមពីម៉ោង 11ព្រឹកតទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង Champion Energy Drink Cambodia៕

   

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២