មនុស្ស​ចំនួន៩​នាក់បាន​ស្លាប់ ដោយសារការបាញ់ប្រហារមួយនៅកំពង់ផែ ក្នុងប្រទេសអេក្វាឌ័រ

រដ្ឋអាជ្ញាសាធារណៈរបស់ប្រទេសអេក្វាឌ័រ​បាននិយាយនៅថ្ងៃអង្គារម្សិលម៉ិញនេះថា មនុស្សប្រាំបួននាក់បានស្លាប់ បន្ទាប់ពីអ្នកបាញ់ប្រហាររាប់សិបនាក់បានមកដល់ទូក ដោយបានបើកការបាញ់ប្រហារនៅឯកំពង់ផែមួយនៅភាគខាងជើងប្រទេសអេក្វាឌ័រ ជិតព្រំដែនប្រទេសកូឡុំប៊ី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Juan Zapata បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Ecuavisa ថា ការវាយប្រហារនេះធ្វើឡើងដោយមនុស្ស៣០នាក់ ដែលប្រដាប់ដោយអាវុធ ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនដែលបានរៀបចំ។ លោក​ Zapata បាននិយាយទៀតថា មានមនុស្សពី 1,500 ទៅ 2,000 នាក់នៅក្នុងកំពង់ផែ នៅពេលនៃការបាញ់ប្រហារ នៅពេលព្រឹក។

រដ្ឋអាជ្ញាសាធារណៈបាននិយាយថា “សាកសពចំនួនប្រាំពីរត្រូវបានរកឃើញពីកំពង់ផែនេសាទ Artisanal” នៅក្នុងស្រុក Esmerallas និងពីរនាក់ទៀតពីមណ្ឌលសុខភាពក្បែរនោះ ហើយត្រូវបានបញ្ជូនទៅកន្លែងបញ្ចុះសពក្នុងតំបន់។ រដ្ឋអាជ្ញាបាននិយាយនៅក្នុងធ្វីតធឺមួយទៀតថា តាក់ស៊ីមួយក្នុងចំណោមរថយន្តតាក់ស៊ី ដែលប្រើសម្រាប់ដឹកជញ្ជូនអ្នកវាយប្រហារត្រូវបានរកឃើញទុកចោលនៅក្នុងកំពង់ផែ ហើយត្រូវបានចាប់ខ្លួនដោយប៉ូលីស។ ស្រុក Esmeraldas ជាខេត្តក្រីក្រមួយ បានស្ថិតនៅក្រោមភាពអាសន្នចាប់តាំងពីថ្ងៃទី 3 ខែមីនា មកម្ល៉េះ ដោយសារឧក្រិដ្ឋកម្ម និងអំពើហឹង្សាកម្រិតខ្ពស់។

អេក្វាឌ័រ ស្ថិតនៅចន្លោះប្រទេសកូឡុំប៊ី និងប៉េរូ ដែលជាប្រទេសផលិតកូកាអ៊ីនធំជាងគេទីពីររបស់ពិភពលោក ដែលភាគច្រើនត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក និងអឺរ៉ុបពីកំពង់ផែអេក្វាឌ័រ។ហេតុនេះហើយ បានធ្វើឱ្យប្រទេសអេក្វាឌ័រមានការកើនឡើងនៃអំពើហិង្សា និងឃាតកម្មពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៕

  

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២