ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិកាក្រសួងព័ត៌មានបានទៅធ្វើទស្សនកិច្ចនៅក្លិបប្រដាល់គុនខ្មែរដ៏ធំមួយ ក្នុងប្រទេសបារាំង

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិកាក្រសួងព័ត៌មានបានទៅធ្វើទស្សនកិច្ចនៅក្លិបប្រដាល់គុនខ្មែរមួយនៅប្រទេសបារាំង។តាមរយៈការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានឱ្យដឹងថា «នៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣ បានទទួលទានអាហារពេលល្ងាចជាមួយលោក ហួរ សុធី ម្ចាស់ក្លឹបប្រដាល់ Prodal Boran នៅទីក្រុងប៉ារីស ប្រទេសបារាំង , ក្លឹបគាត់មានសិស្សបរទេសកំពុងហាត់ គុនខ្មែរ ចំនួន280នាក់ ហើយគាត់មានបំណង បញ្ចូនសិស្សទៅវាយនៅស្រុកខ្មែរ»។

សូមជម្រាបផងដែរថា ក្លិប «Prodal Boran» គឺជាមូលដ្ឋានក្នុងការបណ្តុះបណ្តាលគុនខ្មែរដំបូង និងធំជាងគេបំផុត នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានចាប់បដិសន្ធិឡើងនៅទីនោះអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយបានបន្តសាបព្រោះមរតកកីឡាប្រយុទ្ធមួយនេះទៅកាន់មនុស្សជាតិលើដែនដីដ៏ស៊ីវីល័យ ហើយក្លិបមួយនេះក៏ជាភ្នាក់ងារដ៏សំខាន់មួយក្នុងការនាំយកកីឡាករគុនខ្មែរសំខាន់ៗទៅប្រកួតនៅលើទឹកដីប្រទេសបារាំងដើម្បីធ្វើការចូលរួមផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ។

សូមបញ្ចាក់ថា បច្ចុប្បន្ន ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធិ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន កន្លងមកឯកឧត្តមតែងតែចូលរួមឧបត្ថម្ភ បរិច្ចាគសម្ភារៈ និងថវិកាផ្ទាល់ខ្លួនជាច្រើន ជួយដល់ការងារសង្គម និងវិស័យជាច្រើនទៀតផងដែរ៕

     

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២