ជន​ស៊ីវិល 56នាក់​ និងទាហានរាប់សិបនាក់ត្រូវបានសម្លាប់ ដោយការប្រយុទ្ធគ្នាមួយរវាងកងទ័ព និងក្រុមប្រដាប់អាវុធ RSF នៅក្នុងប្រទេសស៊ូដង់

អង្គការវេជ្ជសាស្ត្រស៊ូដង់បាននិយាយកាលពីថ្ងៃអាទិត្យថា រហូតមកដល់ពេលនេះយ៉ាងហោចណាស់ជនស៊ីវិល 56 នាក់ និងទាហានរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាមួយនៅក្នុងប្រទេសស៊ូដង់រវាងកងទ័ព និងក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពល Rapid Support Forces (RSF) ។បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងក្រុមប្រដាប់អាវុធ RSF នៅក្នុងរដ្ឋធានី Khartoum កាន់តែខ្លាំងឡើងៗ។

នៅពេលល្ងាច RSF បានប្រកាសពីការចាប់ខ្លួនបញ្ជាការទូទៅរបស់រដ្ឋាភិបាល ដែលយោធាបានពិពណ៌នាថា ជាការអះអាងមិនពិត។ មុននេះ យោធាស៊ូដង់បានប្រកាសថា ខ្លួនជិតទទួលបានជ័យជំនះ ទោះបីជាមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ក៏ដោយ។ អំពើហឹង្សានេះគឺជាលទ្ធផលនៃការតស៊ូអំណាចរវាងមេដឹកនាំស៊ូដង់ឧត្តមសេនីយ Abdel Fattah al-Burhan និងអនុប្រធានរបស់គាត់ Mohammed Hamdan Daglo ដែលជាមេដឹកនាំនៃ RSF ក្រុមប្រដាប់អាវុធ។ ក្នុងរយៈពេលពីរបីម៉ោងកាលពីថ្ងៃសៅរ៍ ជម្លោះនៅក្នុងប្រទេសអាហ្រ្វិកខាងជើងមួយនេះបានរីករាលដាលទៅជាវិបត្តិ ជាមួយនឹងការប្រយុទ្ធគ្នារវាងកងទ័ព និងក្រុមប៉ារ៉ាហ្គាយ៕

 

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២