ភ្នំពេញ៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យនៅពហុកីឡដ្ឋានជាតិ Rajamangala ក្នុងរាជធានីបាងកក ប្រទេសថៃ នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

ពិធីនេះបានធ្វើឡើងនៅវេលាម៉ោង ៣ និង៣០នាទីរសៀល មានការអញ្ជើញចូលរួមដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, បណ្ឌិត Gongsak Yodmani អភិបាលនៃអាជ្ញាធរកីឡាថៃ, ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ, ឯកឧត្តម Dato’ Seri Chaiyapak Sriwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡអាស៊ីអាគ្នេយ៍, ឧត្តមសេនីយ៍ទោ Osoth Bhavilia ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍, ឧត្តមសេនីយ៍ Vitch Davahasdin អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកថៃ, វីរសេនីយ៍ Naiyanobh Bhirombhakdi ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកថៃ និងភ្ញៀវកិត្តិយស អត្តពលិកថៃ ប្រមាណជិត៤០០នាក់។

សូមជម្រាបថាពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៣,៣គីឡូម៉ែត្រ ចេញពីក្នុងពហុកីឡដ្ឋានជាតិជាតិ Rajamangala និងដង្ហែជុំវិញពហុកីឡដ្ឋាន ចូលរួមកាន់ដោយថ្នាក់ដឹកនាំ និងអត្តពលិកថៃរត់បណ្ដាក់គ្នាជាបន្តបន្ទាប់៕
ដោយ៖វិកគី

