អួតនោះ អួត! មិនទាន់ឡើងលើសង្វៀនប្រកួតផង កីឡាករប្រេស៊ីលអេឡិច សាន់ដ្រូ បោះសម្តីថា ម្ចាស់ពាន Wurkz ប្រដាល់គុនខ្មែរពិភពលោក នៅខេត្តព្រះវិហារ នាចុងសប្តាហ៍នេះ ជារបស់គេ! ចាំមើល មើល ដូចការអួតរបស់គាត់ដែរឬអត់ ?(មានវីដេអូ)

ភ្នំពេញ ៖កីឡាករប្រេស៊ីលអេឡិចសាន់ដ្រូ បានបោះសម្តីមុនការប្រកួតនៅទឹកដីខេត្តព្រះវិហារ នាចុងសប្តាហ៍នេះថា ការប្រកួតលើកនេះ ម្ចាស់ពានគឺជារូបខ្ញុំ។

តាមរយៈកិច្ចសម្ភាសមុនការប្រកួត Wurkz ប្រដាល់គុនខ្មែរពិភពលោក នៅខេត្តព្រះវិហារនាចុងសប្តាហ៍នេះ កីឡាករបរទេសរូបនេះបាននិយាយយ៉ាងអំនួតថា «រូបគេនឹងដណ្តើមពានឱ្យបានដើម្បីជាស្នាដៃលើកដំបូង ហើយក្នុងចំណោមកីឡាករទាំង៣ប្រទេស ដែលរូបគេត្រូវចាប់គូប៉ះនោះគឺរូបគេធ្លាប់ជួបប្រកួតជាមួយកីឡាករគុនខ្មែរលាភ រដ្ឋា រួចមកហើយដែរ ។កន្លងមករូបគេធ្លាប់បានមកប្រកួតនៅកម្ពុជាជាច្រើនលើកមកហើយ ក្នុងនោះមានចាញ់ មានឈ្នះ ព្រមទាំងបានឆក់យកបេះដូងអ្នកគាំទ្រគុនខ្មែរជាច្រើនផងដែរ។

សូមជម្រាបផងដែរថា កីឡាករប្រេស៊ីលបេះដូងខ្មែររូបនេះនឹងត្រូវជួបជាមួយកីឡាករចំនួន៣រូបទៀត គឺអ្នកលេងកណ្តាប់ដៃថ្មលាភ រដ្ឋា ,ស៊ីណូសូកក ជីតទិមួយ មកពីប្រទេសជប៉ុន ,កីឡាករកាំលៃយ៉ក  រុំស៊ីថង មកពីប្រទេសថៃ។

សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នានាថ្ងៃទី ២២-២៣ ខែមេសា ឆ្នាំ២០២៣ ចុងសប្តាហ៍នេះ ចាប់ពីម៉ោង៧ និង00នាទីយប់តទៅ ។ទីតាំងស្ថិតនៅក្នុងដីឡូត៍ភូមិដំណាក់ ឃុំកំពង់ដំណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងមានការឡាយបន្តផ្ទាល់តាមរយៈហ្វេសបុកផេកផ្លូវការរបស់TOWN FULL HDTV និង Town Sports៕

សូមទស្សនា វីដេអូខាងក្រោមនេះ៖

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២