ភ្នំពេញ៖ កីឡាករគុនខ្មែរអេណា រ័ត្នរងបរាជ័យធ្ងន់ធ្ងរនៅលើសង្វៀនម៉ាហ្វៃខេមបូឌាកាលពីថ្ងៃអាទិត្យទី ២៣ ខែមេសាម្សិលមិញនេះ ក្រោមថ្វីដៃរបស់កីឡាករថៃស៊ុបភើខេ ស៊ីតមន្តឆៃ។

នៅក្នុងជំនួបប្រកួតម៉ាសហ្វៃមួយទឹក ៩ នាទីគូឯកចុងក្រោយនៅក្នុងថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយការប្រកួតអស់រយៈពេលជាច្រើននាទីកីឡាករអេណា រ័ត្នត្រូវបានកីឡាករថៃស៊ុប ភើស៊ីតមន្តឆៃ ដែលជាកីឡាករថៃពោរពេញទៅដោយសមត្ថភាពនោះ បានផ្ដួលឲ្យណារ័ត្នបោះបង់ការប្រកួតត្រឹមពាក់កណ្ដាលនៃនាទី៩។

នៅក្នុងការប្រកួតជំនួបដ៏តានតឹងនោះផងដែរ កីឡាករអេ ណារ័ត្ន ក៏បានព្យាយាមប្រើក្បាច់ដែលខ្លួនបានហាត់រៀនជាមួយនឹងលោកគ្រូអេភូ ថងកន្លងមក ប៉ុន្តែដោយសារតែកីឡាករថៃរូបនេះគឺជាកីឡាករមួយដែលមានសមត្ថភាព និងមានកម្លាំងកាយសម្បទារឹងមាំនោះ ទើបធ្វើឲ្យកីឡាករអេ ណារ័ត្នមានការពិបាកក្នុងការយកឈ្នះ ហើយនៅទីបំផុតត្រូវបរាជ័យក្រោមកណ្តាប់ដៃរបស់កីឡាករថៃស៊ុប ភើស៊ីតមន្តឆៃដោយលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត។

សូមជម្រាបផងដែរថា កីឡាករថៃស៊ុបភើ ស៊ីតមន្តឆៃគឺជាកីឡាករថៃមួយរូបដែលទទួលបានប្រាក់រង្វាន់គុននឹងពីរនៅលើសង្វៀនម៉ាសហ្វៃ កន្លងមកគឺមិនសូវមានកីឡាករថៃរូបណាអាចផ្ដួលគូប្រកួត ដែលជាកីឡាករគុនខ្មែរបាននៅលើសង្វៀនមួយនេះនោះទេ៕

ដោយ៖វិកគី

