សោម វិឆ័យប៉ះថ្នាំខ្លាំងមកពីថៃ ប៉ុន្តែនៅតែធ្វើបានល្អ

ភ្នំពេញ៖ កីឡាករគុនខ្មែរសោម វិឆ័យប៉ះដៃគូថ្មីជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃ ប្រកួត៣ទឹកមិនអស់ចិត្ត ព្រោះតែការប្រកួតនេះខ្លួនគេខំប្តូររន្ទះជើងយ៉ាងច្រើននៅលើសង្វៀនគុនខ្មែរម៉ាសហ្វៃ។សោម វិឆ្ឆ័យបានផ្តល់កិច្ចសម្ភាសន៍ថា ក្នុងការប្រកួតនេះរូបគេមិនទាន់អស់ចិត្តនៅឡើយ ព្រោះមុនប្រកួតមិនបានហ្វឹកហាត់ដិតដល់ រូបគេប្តេជ្ញាថាប្រសិនបើបានប្រកួតក្រោយៗទៀតនឹងធ្វើឱ្យបានល្អជាងនេះជាពិសេសការប្រើប្រាស់ក្បាច់ដៃ។

កីឡាករគុនខ្មែររូបនេះបានប្រាប់ដែរថា មុនប្រកួតរូបគេធ្លាប់បានទស្សនាការប្រកួតរបស់ដៃគូខ្លួនដែរ ការប្រកួតរបស់ដៃគូកន្លងមកប៉ះសុទ្ធតែកីឡាករគុនខ្មែរជើងខ្លាំង ជាក់ស្តែងដូចជាយេន ឌីណា និងម៉ឺន មេឃា ហើយកីឡាករថៃរូបនេះ ក៏ជាកីឡាករដ៏រឹងមួយរូបនៅលើសង្វៀន ប៉ុន្តែមកប៉ះជាមួយខ្លួនទើបដឹងថា អាចយកឈ្នះបាន គ្រាន់តែមិនទាន់អស់ចិត្ត។

សូមជម្រាបផងដែរថា សោម វិឆ្ឆ័យបានផ្តល់កិច្ចសម្ភាសន៍ក្រោយបញ្ចប់ការប្រកួតគូមិត្តភាពគុនខ្មែរអន្តរជាតិជាមួយកីឡាករថៃសាយ  ណាមភេត មកពីប្រទេសថៃនៅលើសង្វៀនម៉ាសហ្វៃ ក្នុងការប្រកួតកីឡាករគុនខ្មែរសោម វិឆ្ឆ័យបានយកឈ្នះសាយ ណាមភេទដោយពិន្ទុនៅក្នុងទឹកទី៣ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញនៅលើសង្វៀនគុនខ្មែរលំដាប់អន្តរជាតិមួយនេះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២