ការផ្តល់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននឹងកំពុងដំណើរការនៅស្តង់ផ្តល់ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃច័ន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃច័ន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ ពេលព្រឹក ចាប់ពីម៉ោង ៨ និង៣០នាទី ដល់ ១១និង៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២និង៣០នាទី ដល់ ៥និង៣០នាទីល្ងាច។


បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការ និងរៀនសូត្រ នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ចិន និងបណ្តាប្រទេសផ្សេងៗ បានចុះឈ្មោះ និងបានមកយកសំបុត្រ ដោយផ្ទាល់ ឬតាមរយៈបងប្អូន សាច់ញាតិ មិត្តភក្ដិដែលរស់នៅក្នុងប្រទេស។


សម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស សូមបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com


សូមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អញ្ជើញចូលរួមទស្សនាពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្រើនកុះករ ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍន៍ជាក់ស្ដែងនៅកម្ពុជា។នេះបើយោងតាមក្រសួងទេសចរណ៍៕


