អាជ្ញាធរភ្នំពេញ​ និង​សហភាពសហព័ន្ធយុវជនកម្ពុជាត្រៀមរៀបចំផ្សាយបន្តផ្ទាល់នូវការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នៅតាមសួនច្បារចំនួន៧

អាជ្ញាធរភ្នំពេញ​ និង​សហភាពសហព័ន្ធយុវជនកម្ពុជាត្រៀមរៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅតាមទីតាំងចំនួន៧ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សួនច្បារដែលត្រៀមធ្វើការផ្សាយបន្តផ្ទាល់នូវការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ រួមមាន៖

១-សួនច្បារមុខវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ

២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ

៣-ក្នុងបុរីប៉េងហួតបឹងស្នួរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា

៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ សង្កាត់ គោកឃ្លាងខណ្ឌសែនសុខ

៦-សួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២