ភ្នំពេញ៖ កីឡាការគុនខ្មែរជើងខ្លាំងជាច្រើនរូបនឹងមានវត្តមាននៅលើសង្វៀនម៉ាសហ្វៃ នាថ្ងៃអាទិត្យ ទី៣០ ខែមេសា ខាងមុខនេះ ព្រមជាមួយកីឡាករអន្តរជាតិជើងខ្លាំងជាច្រើនរូបទៀត។

ការប្រកួតសង្វៀនម៉ាសហ្វៃច្បាប់គុនខ្មែរប្រកួត៥ទឹកក្នុងមួយទឹក៣នាទីមានកីឡាករដូចជា៖ គូទី១ កីឡាករមាស ណាឃីម មកពីក្លិបលំពែងរាជសី ប៉ះប្រកួតជាមួយនឹងសឹង្គ សារ៉ាន់ មកពីក្លិបអេពូថងកីឡា, គូទី២កីឡាករខាំ ចក្រវិនមកពីក្លិបមហិទ្ធរិទ្ធមេសថ្ងូកគុនខ្មែរប្រកួតជាមួយសុវណ្ណឌឿន គីមបេត, គូទី៣ ម៉ាលី អូប៉ត្រូវប៉ះជាមួយធន់ អៀងេឡង។

ចំណែកឯការប្រកួតគូមិត្តភាពគុនខ្មែរអន្តរជាតិអេលីត សេងទ្រី មកពីក្លិបនាយកដ្ឋានអង្គរក្ស នឹងត្រូវជួបប្រកួតជាមួយកីឡាករថៃមានឈ្មោះថាយ៉ត ថានុង ណុបថាឌេតឈីតឃុន។ ព្រមទាំងមានការប្រកួតច្បាប់ម៉ាសហ្វៃមួយទឹក៩នាទីរវាងកីឡាករគុនខ្មែរជើងខ្លាំង២រូបជាមួយនឹងកីឡាករអន្តរជាតិផងដែរ។

សូមជម្រាបផងដែរថា កម្មវិធីម៉ាសហ្វៃខេមបូឌាមានការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង៣រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ថោនហ្វូលអិចឌីធីវី និងផេកTown Sports៕

ដោយ៖វិកកី

