ក្រុមហ៊ុនថ្មីមួយគ្រោងបោះទុនជាង ២៦លានដុល្លារបង្កើតរោងចក្រកែច្នៃផ្លែស្វាយ នៅស្រុកភ្នំស្រួច

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “CAMBODIAN GOLDEN FRUIT TRADING CO., LTD”ដើម្បីបង្កើតរោងចក្រកែច្នៃផ្លែស្វាយធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC )បានឱ្យដឹងថា ក្រុមហ៊ុន“CAMBODIAN GOLDEN FRUIT TRADING CO., LTD”មានគម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណជា ២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ១ ៤៥០កន្លែង។

ដូច្នេះអ្នកដាំស្វាយ ឬអ្នកមានចម្ការស្វាយកុំទាន់អស់សង្ឃឹម ឥឡូវនេះមានក្រុមហ៊ុនជាបន្តបន្ទាប់បានមកបង្កើតរោងចក្រ ដើម្បីប្រមូលទិញផ្លែស្វាយយកទៅធ្វើការកែច្នៃ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២