ភ្នំពេញ៖ កីឡាករជម្រើសជាតិអាយុក្រោម 22 ឆ្នាំផ្នែកវិញ្ញាសាបាល់ទាត់បុរសជាច្រើនរូបត្រូវបានជម្រុះចេញក្រោយចំណាយពេលពីរខែនៅក្នុងការប្រមូលផ្ដុំហ្វឹកហាត់នាពេលកន្លងមក។


ដោយយោងទៅតាមការបង្ហោះអំពីសមាសភាពកីឡាករដែលនៅសេសសល់សម្រាប់ការប្រកួតនៅក្នុងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ ដែលជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ កម្ពុជានឹងត្រូវជួបប្រកួតជាមួយនឹងជម្រើសជាតិអាយុក្រោម ២២ ឆ្នាំទីម័រខាងកើត។ហើយកីឡាករដែលត្រូវបានជម្រុះចេញរួមមាន៖
1- សារ ទី
2- អ៊ាន ពិសី
3- វ៉ាំង ដាវីន
4- អ៊ីម វ៉ាឃីម
5- រី លាភផេង
6- ទេព ហ្វីលីប
7- វឿន វ៉ា
8- ហាវ សុខណេត
9- ឈុំ សុខហៃ
10- កយ សាលីម


សូមជម្រាបផងដែរថា ការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៤កន្លះរសៀល ដោយក្រុមហ្វីលីពីន ជួបជាមួយឥណ្ឌូណេស៊ី និងវេលាម៉ោង ៧យប់ កម្ពុជាប្រកួតជាមួយទីម័រខាងកើត នាពហុកីឡដ្ឋានជាតិអូឡាំពិក៕

ដោយ៖វិកគិ

