លោក គង់ ធាវត្ថា អតីតជាកីឡាករហ្កានេហ្វូ កាលឆ្នាំ១៩៦៦ លោកត្រូវបានជ្រើសរើសឱ្យកាន់ព្រះអគ្គិជ័យកីឡា រត់ចេញពីមុខប្រាសាទអង្គរវត្ត មកកសិណទឹកអង្គរវត្ត ។ ហើយនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ លោកបានកាន់ព្រះអគ្គិជ័យកីឡានេះម្តងទៀត បន្តពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ។


លោក គង់ ធាវត្ថា បានរួចជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមពេលនេះរូបលោក មានជន្មាយុ៧៤ឆ្នាំហើយ លោកបានបង្ហាញវត្តមានឈរទទួលព្រះអគ្គិជ័យកីឡា ដោយក្តីសោមនស្សរីករាយជាថ្មីម្តងទៀត ៕


ប្រភព៖ ក្រុមព្រះសុរិយា

