បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ប្រភេទកីឡាគុនខ្មែរនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ម្ចាស់ផ្ទះកម្ពុជា មានកីឡាករចំនួន៤រូបនឹងត្រូវឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែឧសភា ស្អែកនេះ។កីឡាករទាំង៤រូបដែលនឹងត្រូវឡើងទៅប្រកួតដណ្តើមមេដាយមាសនៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃស្អែកនេះ រួមមាន៖ កីឡាករ ឃួន ឡាំងកូស៊ីន, កីឡាករឈុត វ៉ាន់ថង (ឈុត សេរីវ៉ាន់ថង),កីឡាករឃីម បូរ៉ា និងកីឡាករទិត សោភ័ណ្ឌ។


ដោយឡែកសម្រាប់កីឡាករបរទេស ដែលនឹងត្រូវឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះដែរគឺមានកីឡាករហ្វីលីពីន Kristian Salatan Narca, កីឡាករឡាវ Attaxay Sihabout និង Soubinh Banxadeth, កីឡាករវៀតណាម Nguyen Thanh Tung និង Nguyen Hong Quan, កីឡាករមីយ៉ាន់ម៉ា Tun Tun Min ក៏នឹងត្រូវឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រផងដែរ ។


ដូច្នេះសូមបងប្អូនរងចាំទស្សនា និងទៅចូលរួមគាំទ្រដោយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាកររបស់យើង។ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅទីលានដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃស្អែកនេះ៕

ដោយ៖ សំណាង

