ភ្នំពេញ៖ ក្រុមបាល់ទាត់ នារី ជម្រើស ជាតិ កម្ពុជា នឹង ប្រកួត ជា មួយ ក្រុម នារី ជម្រើស ជាតិវៀតណាម នៅ វគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ ក្នុង ព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ វេលា ម៉ោង ៧ យប់នេះ នៅពហុកីឡដ្ឋាន ជាតិ អូឡាំពិក។

មុន ឈាន ដល់ វគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ ក្រុម នារី ម្ចាស់ ផ្ទះ កម្ពុជា បាន ប្រកួត ឈ្នះ ក្រុម នារី ឡាវ ២-០, ឈ្នះនារី សិង្ហបុរី ១-០ និង ចាញ់ នារី ថៃ ០-៣ ដើម្បី ទទួល បាន ៦ ពិន្ទុ ឈរ ចំណាត់ ថ្នាក់ លេខ ២ ក្នុង ពូល B។

ចំណែក ក្រុម នារី វៀតណាម ក៏ ឈ្នះ ២ ប្រកួត និង ចាញ់១ ប្រកួត ដែរ វគ្គសន្សំ ពិន្ទុ ក្នុង ពូល A ដោយ បាន យក ឈ្នះ នារី ម៉ាឡេស៊ី ៣-០, ឈ្នះ នារី មីយ៉ាន់ម៉ា ៣-១ និងចាញ់ ហ្វីលីពីន ១-២ ប៉ុន្តែ ឈរ លេខ១ ក្នុង ពូល ដោយសារ មាន គ្រាប់ បាល់ ចំណេញ ច្រើន ជាង មីយ៉ាន់ម៉ា ដែលឈរ លេខ ២។

ក្រុម បាល់ទាត់ នារី កម្ពុជា ទើបតែ បាន បង្កើត ឡើង នា ប៉ុន្មាន ឆ្នាំ ចុង ក្រោយប៉ុណ្ណោះ និង មាន បទ ពិសោធ តិច តួច លើ ឆាក អន្តរជាតិ ប្រៀប ធៀប នឹង ក្រុម នារី វៀតណាម មានបទពិសោធ លើ ឆាក អន្តរជាតិ ទាំង កម្រិត អាស៊ី និង ជម្រុះ ជើង ឯកពិភពលោក។

ក្នុង ប្រវត្តិ ក្រុម នារី កម្ពុជា ធ្លាប់ ប្រកួត ជា មួយ ក្រុម នារី វៀតណាម ៣ ដង ប៉ុន្តែ មិន ធ្លាប់ ឈ្នះ ឬ ស៊ុត ចូល វៀតណាម ឡើយ។ ឆ្នាំ ២០២២ ក្រុម នារី កម្ពុជា បាន ចាញ់ នារី វៀតណាម ដោយ លទ្ធផល ០-៣ ក្នុង ការ ប្រកួត AFF Championship។

ក្នុង ព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម លើក ទី ៣១ ឆ្នាំ ២០២១ ក្រុម នារី កម្ពុជា បាន ចាញ់ ក្រុម នារី វៀតណាម ដោយ លទ្ធផល ០-៧ វគ្គ សន្សំ ពិន្ទុ ក្នុង ពូល និង ឆ្នាំ ២០១៩ នារី កម្ពុជា ចាញ់ នារីវៀតណាម ០-១០ ក្នុង ការ ប្រកួត ជើង ឯក AFF Championship។

សូមជម្រាបផងដែរថា ស្ថិតិ ប្រកួត ៥ លើក ចុង ក្រោយ របស់ ក្រុម ទាំង ពីរ គឺ កម្ពុជា ឈ្នះ ៣ ប្រកួត និងចាញ់ ២ ប្រកួត ខណៈ នារី វៀតណាម ឈ្នះ ៤ ប្រកួត និង ចាញ់ ១៕

ដោយ៖ វិកគី

