ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែរនៅលើសង្វៀនលំដាប់ពិភពលោក ដែលនាំមកជូនដោយស្ថានីយទទួលថោនរួមសហការជាមួយនឹងម៉ាសហ្វៃពិភពលោក ព្រមទាំងក្រុមហ៊ុនខ្មែរប៊ឺវើរិចជីសនៅថ្ងៃអាទិត្យទី ១៤ ខែឧសភា ឆ្នាំ ២០២៣ចុងសប្តាហ៍នេះ នឹងមានវត្តមានកីឡាករជើងខ្លាំងជាច្រើនរូបមកចូលរួមប្រកួត។

សម្រាប់ការប្រកួតគូពិសេសគុនខ្មែរប្រកួតប្រាំទឹកក្នុងមួយទឹក ៣នាទីមានកីឡាករម៉ាលី ពិសី មកពីក្លឹបអេប៊ូពូថងកីឡា ប៉ះជាមួយអែម សៃយ៉ា មកពីក្លឹបថ្មគោលខណ្ឌពោធិ៍សែនជ័យ។ គូពិសេសគុនខ្មែរទី ២ កីឡាករផានរះ ប៉ះជាមួយនឹងកីឡាកររិទ្ធី នីដេត មកពីក្លឹបអរុណរះកីឡា និងគូទីបីកីឡាករណង សាវ មកពីក្លឹបនរាយតេជះប៉ះជាមួយកីឡាករថា សារុន ។
ការប្រកួតគូរពិសេសមិត្តភាពគុនខ្មែរអន្តរជាតិរវាងកីឡាករអេឡិចសាន់ដ្រូ មកពីក្លឹបខ្លារខិនមានរិទ្ធ ត្រូវប្រកួតជាមួយកីឡាករថេន ស៊ីន មកពីប្រទេសមីយ៉ាន់ម៉ា។

ហើយក៏មានការប្រកួតគូពិសេសម៉ាហ្វាយចំនួនពីរគូរវាងកីឡាករគង់ ហូវ ត្រូវប៉ះជាមួយកីឡាករថៃស៊ុបភើសិទ្ធិ មុនឆៃ។
ការប្រកួតគូរជក់ចិត្តអន្តរជាតិលក្ខណៈ ម៉ាសហ្វៃ មួយគូទៀតអេលីត មករា ប៉ះជាមួយកីឡាករមីឡន ឆាវ មកពីប្រទេសមីយ៉ាន់ម៉ា។

សូមចូលរួមតាមដានទស្សនា និងគាំទ្រកីឡាករគុនខ្មែរចាប់ពេលវេលាម៉ោង ៣រសៀលតទៅ នៅថ្ងៃអាទិត្យទី ១៤ ខែឧសភាឆ្នាំ ២០២៣ ខាងមុខនេះ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោននិងផេកTown Sports ៕

ដោយ៖ វិកគី

